ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​​កិន​ពីលើ​ខ្ទេច​ជើង​ទាំង២ និង​ស្លា.ប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​

11 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ឆ្នាំង ៖ បុរស​ម្នា​ក់​បា​នរ​​ងរបួ​ស​យ៉ា​ង​ធ្ងន់​​ធ្ងរ​ ដោយ​សារ​ត្រូវ​រថយន្ត​ធុន​​ធំ​កិន​ពី​លើ​ បណ្តាល​ឱ្យ​​​​​​ខ្ទេច​​​ជើង​ទាំង​សង​ខាង ខណៈ​ដែល​បុរស​រូប​នោះ​ជិះ​ម៉ូតូ​ដួល​លើ​ផ្លូវ​ជាតិ​​ និង​​​បាន​ស្លា.ប់​​​​ពេល​ដឹក​​ទៅ​​​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ។ ហេតុ​ការ​ណ៏​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៤​និង​៤៥​នាទីរសៀល​​ថ្ងៃ​ទី​​០៧​​ កុម្ភៈ ២០​១​៤​​ នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​៥​​ ចំណុច​មុខ​ខ្លោង​​ទ្វារ​វត្ត​ចំពុះ ក្នុង​​ចន្លោះគី​ឡូ​ម៉ែត្រ​លេខ​៨២​ និង៨៣​​​ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ។

ខេត្ត​កំ​ពង់​ឆ្នាំង ៖ បុរស​ម្នា​ក់​បា​នរ​​ងរបួ​ស​យ៉ា​ង​ធ្ងន់​​ធ្ងរ​ ដោយ​សារ​ត្រូវ​រថយន្ត​ធុន​​ធំ​កិន​ពី​លើ​ បណ្តាល​ឱ្យ​​​​​​ខ្ទេច​​​ជើង​ទាំង​សង​ខាង ខណៈ​ដែល​បុរស​រូប​នោះ​ជិះ​ម៉ូតូ​ដួល​លើ​ផ្លូវ​ជាតិ​​ និង​​​បាន​ស្លាប់​​​​ពេល​ដឹក​​ទៅ​​​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ។ ហេតុ​ការ​ណ៏​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៤​និង​៤៥​នាទីរសៀល​​ថ្ងៃ​ទី​​៧​​ កុម្ភៈ ២០​១​៤​​  នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​៥​​ ចំណុច​មុខ​ខ្លោង​​ទ្វារ​វត្ត​ចំពុះ ក្នុង​​ចន្លោះគី​ឡូ​ម៉ែត្រ​លេខ​៨២​ និង៨៣​​​ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​បាក់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​ ។

មន្ត្រី​នគ​របាល​ចរា​ចរ ស្រុក​​ រលា​​ប្អៀរ​ដែល​បានទៅ​ពិនិត្យ​នៅក​ន្លែង​កើត​ហេតុ បា​នឱ្យដឹង​ថា ជន​​​រង​គ្រោះ​មាន​ឈ្មោះ​ ​អៀត ​ប៊ុន​ធឿន ​អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំ​នៅ​​ភូមិ​ជ្រៃ​បាក់​ ​ឃុំ​ជ្រៃ​បាក់​​ ​ស្រុក​រលា​ប្អៀរ​​ ជា​​កម្ម​ករ​សំ​ណ​ង់​។ ប្រភព​ដ​ដែល​​​បន្ត​ថា មុន​ពេល​​កើ​ត​​ហេតុ​​ ​បុរ​ស​​​រង​​​គ្រោះ​​បា​ន​​ជិះ​​​ម៉ូ​តូ​​ម៉ាក​វី​វ៉ា ពណ៌​​​ខ្មៅ ពាក់​ស្លាក​លេខ​កំ​ពង់​ធំ ​1E.0​9​5​8​ តាម​បណ្តោយ​ផ្លូវជាតិ​​ ពី​​ជើង​ទៅ​​​​ត្បូង​។ លុះ​​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏ជួប​គ្រោះ​ថ្នា​ក់ចរា​ចរណ៏​ បណ្តាល​ឱ្យ​​​របួស​ធ្ងន់ និង​បាន​ស្លាប់​លើ​រថយន្ត​​សង្គ្រោះ​​​របស់​មន្ទីរពេ​ទ្យ​ខេត្ត​​  ខណៈ​ពេល​ដឹក​ទៅ​សង្គ្រោះ​​​។

ចំពោះ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរ​ណ៏​ ពុំ​​មា​នសា​ក្សី​ណា​បាន​ឃើញ​បែប​ណា​នោះ​ទេ ប៉ុន្តែ​​ក្រោយ​ការ​វាស់​វែង​​និង​ពិនិត្យ​ស្លាក​ស្នាម​នៅក​ន្លែង​​​​​កើត​​​​ហេតុ​​​ ប៉ូលិស​សង្ស័យ​ថា បុរស​រូប​នោះ​អាច​ជិះ​​ម៉ូតូ​មក​ដល់​ចំណុចកើ​តហេតុក៏​បាន​ដួល ហើយស្រប​​​​ពេល​ជា​មួ​យ​គ្នា​នោះ​​មា​នរ​ថ​យន្តធុន​​​ធំ​មិន​ស្គាល់​ម៉ាក​​បើក​មក​ពី​ក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​​​មក​ដល់​ក៏កិន​ជើ​ង​ទាំង​សង​ខាង​បុរស​រង​គ្រោះចំ​ត្រឹម​ជង្គង់​ចុះក្រោម​ បណ្តាល​ឱ្យ​​​ខ្ទេច​ខ្វល់​ ​​រង​របួស​​ធ្ងន់​ធ្ងរ​ ហើយ​​រថយន្តបា​នបើ​កគេ​ចបា​ត់តែម្តង ។​ មូល​ហេតុ​ដែល​ប៉ូលិ​ស​​​​សង្ស័យបែ​បនេះ​ព្រោះ​ម៉ូតូ​ពុំមាន​​​ស្នាម​បញ្ជាក់​ថា​ត្រូវរ​ថយន្ត​បុក ​ឬកិនឡើ​យ ៕​