ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដឹក​ប្រពន្ធ​និង​កូនស្រី​ស្រាប់តែ​ព្រលឹង​ចុង​សក់​អស់​មួយ​ចំហៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​ចំ​រថយន្ត​ឡិច​ស៊ី​ស RX-300 បណ្តាល​អោយ​រង​ការ​ខូចខាត​ក្រពឹត​អស់​មួយ​ចំហៀង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​យប់​ថ្ងៃ​ទី​31 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ ម៉ុង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​ចំ​រថយន្ត​ឡិច​ស៊ី​ស RX-300 បណ្តាល​អោយ​រង​ការ​ខូចខាត​ក្រពឹត​អស់​មួយ​ចំហៀង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​30​នាទី​យប់​ថ្ងៃ​ទី​31 ខែកក្កដា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ ម៉ុង រិ​ទ្ធី នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ចំណាស់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2G-7323 ដឹក​ប្រពន្ធ និង​កូនស្រី​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ ម៉ុង រិ​ទ្ធី ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ ដែល​កើតហេតុ​ខាងលើ​នេះ​គោលបំណង​ឈប់​ហើយ​ដល់​ពេល​ភ្លើង​ខៀវ​អោយ​រថយន្ត​នៅ​ពីមុខ​ទៅ​អោយ​ផុត ។

ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ 0070​ភព​៤ បើកបរ​ស្រប​ទិស​ដៅ​គ្នា​តាម​បណ្តោយ​ផ្លូវ ម៉ុង រិ​ទ្ធី រថយន្ត​កុង​តឺ​ទ័​រ​នឺ​បើក​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ឡិច​ស៊ី​ស RX-300 បណ្តាល​អោយ​រង​ការ​ខូចខាត​ក្រពឹត​ទ្វារ​ក្រោយ​ផ្នែក​ខាងឆ្វេង និង​បាក់​កញ្ចក់​មុខ​ផ្នែក​ជំ​ហៀ​ង​ខាងឆ្វេង​រីឯ​រថយន្ត​កុងតឺន័រ​វិញ​ខូចខាត​តិចតួច ។

ក្នុង​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​អោយ​ស្ទុះ​ចរាចរណ៍​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​បាន​សមត្ថកិច្ច​ជួ​យស​ម្រ​ប់​សម្រួល​អោយ​គូសវាស​ហើយ​បាញ់ថ្នាំ​ចូល​អែប​គៀន​ដើម្បី​ចរចា​គ្នា ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ខាង​រថយន្ត​កុងតឺន័រ​យប់​ព្រម​ធានា​ជួសជុល​ទៅ​អោយ​ខាង​រថយន្ត​ឡិច​ស៊ី​ស RX-30 0​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ