ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ២នាក់​ វាយ​នឹង​ដុំ​ថ្ម​​រង​របួស​បែក​ក្បាល​ ប៉ុន​ប៉ង​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​​​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ២នាក់​ វាយ​នឹង​ដុំ​ថ្ម​​រង​របួស​បែក​ក្បាល​ ប៉ុន​ប៉ង​យក​ម៉ូតូ​​ម៉ាក​អាយ​ខន​ ១គ្រឿង​ ​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជា​​ពលរដ្ឋ​ឃើញ​ទាន់​ស្រែក​ផ្អើល​ជន​ល្មើស​រត់​គេច​ខ្លួន​បាត់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៤០​នាទី យប់​ថ្ងៃទី​០៧​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​ខាង​លិច​គល់​ស្ពាន​អាកាស​ ៧មករា​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១​ ខណ្ឌ​ទួល​គោក​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ ពណ៌​ស​លាយ​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AK-1082 ធ្វើ​ដំណើរ​​តាម​ផ្លូវ​កម្ពុជា​ក្រោម​ ខណៈ​មក​ដល់​គល់​គល់​ស្ពាន​អាកាស​ ៧មករា ខាង​លិច​ ស្រាប់​តែ​មាន​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ឌ្រីម​C110 មួយ​គ្រឿង​ មក​ដល់​បាន​វាយ​ជន​​រង​គ្រោះ​នឹង​ដុំ​ថ្ម​បែក​ក្បាល​ហូរ​ឈាម​ ប៉ុន​ប៉ង​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច​ ​ហើយ​​ជន​ល្មើស​បាន​ជិះ​ម៉ូតូ​​​​គេច​ខ្លួន​​​ ចំណែក​ជន​រង​គ្រោះ​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​​អ្វីដែរ​ រួច​ក៏​​ជិះ​ម៉ូតូ​​ចេញ​ទៅ​​បាត់​​៕