ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​ក្មេង​ស្រី​សិស្ស​ថ្នាក់​ទី​៩​ភ្លាម​ៗ​យ៉ាង​រន្ធត់


ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះជា​សិស្ស​ស្រី​ថ្នាក់​ទី​៩​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បុក​បែក​លលាដ៍ក្បាល​បណ្តាល​ស្លាប់ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​៦៩ ស្ថិត​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។

ជន​រង​គ្រោះ​មានឈ្មោះ ពឿ​ន គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩B នៃ​អនុ​វិទ្យាល័យ​ភ្នំ​ធំ រស់នៅ​ភូមិ​ចំការ​ចេក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​ជន​រង​គ្រោះ​បាន​មក​ពី​បើក​លុយ​ម្តាយ​ដែល​វេ​ពី​ប្រទេស​ថៃ​មក ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ផ្លា​ក់​លេខ បាត់ដំបង 1N-6225 ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៩​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​រថយន្ត​ធុន​ធំ​ដឹក​ដី​១​គ្រឿង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ហើយ​បាន​ប៉ះ​ដៃចង្កូត​ដួល​ម៉ូតូ​ស្រប​ពេល​ដែល​មាន​រថយន្ត​ឡិច​ស៊ី RX-300 មួយ​គ្រឿង​ទៀត​ដែល​ពាក់​ផ្លា​ក់​លេខ បន្ទាយ​មាន​ជ័យ 2B-5659 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ដៅ​គ្នា​ក្នុង​ល្បឿន​លឿន​បាន​បុក​បណ្តាល​ឱ្យ​បែក​លលាដ៍​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រថយន្ត​ដឹក​ដី​ដែល​ទាក់​ដៃចង្កូត​ម៉ូតូ​បណ្តាល​ដួល​បាន​បើក​ទៅ​បាត់​តែ​រថយន្ត​ឡិច​ស៊ី​ស​ដែល​បុក​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការ​នៅ​ជិតខាង​ឃាត់​ទុក​តែ​អ្នកបើកបរ​ត្រូវ​បាន​គេចខ្លួន​បាត់​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ