ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ចេញពីកម្មវិធីជុំមិត្តភក្តិ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ការដ្ឋាន​ជួសជុល​ផ្លូវ​ ដួ.ល​បោ.ក​ក្បាល​ជង់​ដែក​ស​រសៃ​ យ៉ាងរន្ធ.ត់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ទើប​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភក្ដិ​ បាន​ជិះ​ម៉ូតូ​ជ្រុល​ធ្លាក់​ជង្ហុក​ការដ្ឋាន​ជួសជុល​ផ្លូវ បណ្ដាល​ឲ្យ​ដួលបោកក្បាលជង់​ដែក​ចម្រឹង​ធ្លាយ​​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២៦ នៅចំណុច​ក្រោយ​វត្ត​ភ្នៀ​ត​សិម្ពលី ផ្លូវ​បេតុង ភូមិ​អង្គ​ជ័យ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ​ជួន សុ​ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​បឹង​គ្រើល សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកស៊ុ​យ​ហ៊ុយ​គី​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH 1906 ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​បេតុង​ក្រោយ​វត្ត​ភ្នៀ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ថា​អ្នក​បើក​មើលផ្លូវ​មិន​ច្បាស់​ឬ​យ៉ាងណា ទើប​ធ្វើ​អោយ​ម៉ូតូ​ជ្រុល​ធ្លាក់​ជង្ហុក​ការដ្ឋាន​ជួសជុល​ផ្លូវ​ ដួល​បោកក្បាល​ជង់នឹង​​ចម្រឹង​ដែក​សរសៃ​ធ្លាយ​ខួរ​ស្លាប់​ដេក​ក្រោម​ម៉ូតូ​យ៉ាង​អាណោចអាធ័ម​ ។

​បន្តិច​ក្រោយមក ក៏មាន​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​​មក​​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​សាច់ញាតិ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ អោយមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​​តាម​ប្រពៃណី​ ។

តាម​ប្រភព​ពី​សាច់ញាតិ​ បាន​អោយ​ដឹង​ថា ជន​រង​គ្រោះ​ទើប​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភក្ដិ ក្នុង​គោលបំណង​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​ក៍​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​​តែម្តង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​​ម៉ូតូត្រូវបាន​​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌកំ​បូល រង់​ចាំ​ប្រគល់​អោយ​សាច់ញាតិ​វិញ ៕