រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី មានជនអនាថា (សតិមិនល្អ) បានកាក់រថយន្ដ នៅចំណុចមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ក្រោយពីហេតុការណ៍កើតឡើង កម្លាំងផ្នែកជំនាញខណ្ឌដូនពេញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានសហការណ៍ជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការចាប់ឃាត់បញ្ជូនជនអនាថាខាងលើ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ។
បន្ទាប់មក សមត្ថកិច្ចក៏បានអញ្ជើញម្ចាស់រថយន្ដមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណៈនោះម្ចាស់រថយន្ត ពិនិត្យឃើញជនខាងលើពិតជា (មនុស្សមានសន្តិមិនល្អ) បានសំណូមពរឲ្យសមត្ថកិច្ច ធ្វើការអប់រំ និងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់ចែងតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ