ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក​មេ​ភូមិ​ម្នាក់​ស្លា.ប់​ក្នុង​ទឹកស្រះ​ហើយ​បាត់​ម៉ូតូ តើ​ជា​អំពើ​«ប្ល.ន់​.ស.ម្លា.ប់​» ឬ​បែប​ណា ?

39 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ ចំពោះ​​ការ​ស្លាប់​របស់​លោក​មេ​ភូមិ​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹកស្រះ​មួយ​កន្លែង​កាលពី​ចុង​ស​ប្ដា​ហ៍​​មុន​នៅ​ក្នុងភូមិ​ដាក់​សសរ  សង្កាត់​អូរ​ម៉ា​ល់  ក្រុង​បាត់ដំបង  ខណៈ​ម៉ូតូ​ដែល​គាត់​ជិះ​ក៏​ត្រូវ​បាត់​ពី​កន្លែង​កើតហេតុ​ដែរ ​។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌបាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី១៤ កញ្ញា នេះ​ថា​ សាកសព​លោក​មេ​ភូមិ​ឈ្មោះ ហេង វ​ណ្ណា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​មួយ​កន្លែង​នៅ​កណ្ដាល​វាលស្រែ  ប៉ុន្តែ​ម៉ូតូ​របស់​គាត់​បាន​បាត់​ពី​កន្លែង​​កើតហេតុ  ហើយ​រហូត​មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត​នៅឡើយ​ ។ 

លោក​បាន​និយាយ​ថា  បើ​យោង​លើ​មន្ត្រី​បច្ចេកទេស​​ដែល​បាន​ចុះ​ពិនិត្យសាកសព​លោក​មេ​ភូមិ ហាក់​ពុំ​មាន​ស្លាកស្នាម​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិ​​ង្សា​ទេ តែ​មាន​ស្លាកស្នាម​ត្រី​ស៊ី​លើ​ផ្ទៃមុខ​បន្តិច​ប​ន្តួច ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​អាច​ជា​បទល្មើស​នៅ​​​ត្រង់​ថា សាកសព​លោក​មេ​ភូមិ​នៅ​ក្នុង​ទឹក  ហើយ​ម៉ូតូ​របស់​គាត់​បាន​បាត់​ ។

​លោក ហេង វ​ណ្ណា (​ជន​រង​គ្រោះ​) មាន​តួ​​នាទី​ជា​មេ​ភូមិ​​ដាក់​សសរ សង្កាត់​អូរ​ម៉ា​ល់  បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រភេទ​«​សង់​កូរ៉េ​»​ ។ បើ​តាម​ក្រុម​គ្រួសារ​គាត់​បាន​ប្រាប់​ថា នៅ​ព្រឹក​កើតហេតុ គាត់​បាន​ពិសារ​កាហ្វេ​មួយ​កញ្ចប់ មុន​ពេល​ជិះ​ម៉ូតូ​កញ្ចាស់​របស់​គាត់​ចេញពីផ្ទះ​ ។ 

មុន​ចាកចេញ គាត់​បាន​ប្រាប់​ថា ទៅ​មើល​ត្រី​ដែល​គាត់​ដាក់​ «ដៃ​» ​នៅ​ក្នុង​ស្រះ​នៅ​ឯ​វាលស្រែ​(​ចំណុច​កើតហេតុ​)​ ។  ចាប់តាំងពី​ជិះ​ម៉ូតូ​ចេញ​ទៅ គាត់​ក៏​បាត់​ដំណឹង​រហូត លុះ​នៅ​វេលា​ថ្ងៃ​​​ត្រង់​មិនឃើញ​គាត់​ត្រឡប់​មក​ផ្ទះ កូន​របស់​គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​តាម​រក​នៅ​គោល​ដៅ​​ដែល​គាត់​ទៅ​មើល​ត្រី​ ។

​ពេល​ទៅ​ដល់​គោលដៅ​ ហើយ​ក៏​រក​មិនឃើញ​ជន​រង​គ្រោះ​ទៀត  រហូត​ដល់​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​គេ​ប្រទះ​ឃើញ​ស្បែកជើង​នៅ​ក្បែរ​មាត់​ស្រះ  ហើយ​ក្រឡេក​​មើលទៅ​ក្នុង​ស្រះ​ទឹក ដែល​មាន​ជម្រៅ​ប្រហែល​ត្រឹម​ជង្គង់ ​ក៏​ប្រទះ​ឃើញ​សាកសព​គាត់   ប៉ុន្តែ​មិនឃើញ​ម៉ូតូ​ដែល​គាត់​ជិះ​នៅ​ទីនោះ​ទេ  ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង និង​បាន​ផ្ដល់​ព័​ត៌​មាន​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ​។

​ជុំវិញ​ករណី​នេះ  បើ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ  មហាជន​ភាគច្រើន​សុទ្ធតែ​បាន​ធ្វើការ​សន្និដ្ឋាន​ថា វា​ជា​អំពើ «​ប្លន់​សម្លាប់​»​លោក​មេ​ភូមិ ​។  ការ​សន្និដ្ឋាន​បែប​នេះ ​ដោយ​យោង​លើ​ជន​រង​គ្រោះ​«​ស្លាប់​នៅ​ក្នុង​ទឹក​» ហើយ​ម៉ូតូ​របស់​គាត់​បាន​បាត់​ពី​ចំណុច​​កើតហេតុ បន្សល់​ទុក​តែ​ស្បែកជើង​មួយ​សម្រាប់​ក្បែរ​មាត់​ស្រះ​ ។ ​អ្នក​ភូមិ​ដាក់​សសរ​ដែល​បាន​ទៅ​មើល​សាកសព​លោក​មេ​ភូមិ​ ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ ​«​ប្លន់​សម្លាប់​» ។

ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មិន​បាន​ធ្វើការ​សន្និដ្ឋាន​ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​ទេ​ ។ សមត្ថកិច្ច​បាន​ផ្ដោត​ទៅ​លើ​ជំងឺ​របស់​ជន​រង​គ្រោះ​ទៅ​វិញ  ដោយ​យោង​លើ​សាកសព​ជន​រង​គ្រោះ ពុំ​មាន​ស្លាកស្នាម​ ។  បាន​ន័យ​ថា បើ​វា​ជា​អំពើ​ «​ប្លន់​សម្លាប់​» ជន​រង​គ្រោះ​អាច​មាន​ស្លាកស្នាម ប៉ុន្តែ​នៅ​លើ​សាកសព​ពុំ​មាន​ស្លាក​ស្លា​ម​បន្សល់​ទុក​ទេ ​។  ប៉ុន្តែ​អ្វី​ដែល​មហាជន​ចោទ​ជា​សំណួរ​ថា  បើ​មិនមែន​ជា​ករណី​ប្លន់​សម្លាប់​ទេ តើ​ម៉ូតូ​ជន​រង​គ្រោះ​បាត់​ទៅ​ណា ? (​នេះ​ជា​សំណួរដែល​គ្មាន​ចម្លើយ ឬពុំ​មាន​អ្នកឆ្លើយ​) ​។

​ប៉ុន្តែ​យ៉ាងណា​ក្ដី នៅ​ក្នុង​សំណុំរឿង​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌបាន​បញ្ជាក់​ថា ពិត​មែនតែ​យើង​មិន​ទាន់​វាយតម្លៃ​​បែប​ណា ជុំវិញ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ប៉ុន្តែ​លោក​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ ៕