ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយចន្ទីកម្ពុជាស្ទុះខ្លាំង ជាមួយនឹងការនាំចេញជាង១០០០លានដុល្លារ

1 ខែ មុន

ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទីរ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នៅ​ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៦ នេះ​មាន​តម្លៃ​សរុប​ដល់​ទៅ​១.១៥៦​លាន​ដុល្លារ ។ នេះ​បើ​តាម​ស្ថិតិ ដែល​ទទួល​បាន​អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋ​ករ​កម្ពុជា ។

រូបតំណាង

ប្រភព​ដដែល​បាន​បន្ត​ថា ផ្អែក​តាម​ស្ថិតិ​នេះ​ទំហំ​នៃ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៦ មាន​កំណើន​កើនឡើង​ប្រមាណ​ជា​៤៦​ភាគរយ នៅ​ក្នុង​ទឹកប្រាក់​កំណើន​សរុប​ជាង​៣៦៥ លាន​ដុល្លារ ។

កាលពី​រយៈពេល​៨ ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជា​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​សរុប​មាន​តម្លៃ​ត្រឹម ជាង ៧៩០ លាន​ដុល្លារ​ប៉ុណ្ណោះ ។

គ្រាប់ស្វាយចន្ទីរ​កម្ពុជា​សព្វថ្ងៃ មាន​ទីផ្សារ​ទូលំទូលាយ ដោយ​ការ​នាំ​ចេញ គឺ​មាន​ទាំង​ជា​គ្រាប់ស្វាយចន្ទី​មិន​ទាន់​កែ​ច្នៃ និង​គ្រាប់ស្វាយចន្ទី​ដែល​កែ​ច្នៃ​ហើយ ។

ប្រទេស​ដែល​កម្ពុជា​នាំ​ចេញ​ស្វាយចន្ទី​ទៅ គឺ​មាន​វៀតណាម ប្រទេស​នៅ​អាស៊ាន ជប៉ុន កូរ៉េ​ខាងត្បូង សហភាព​អឺរ៉ុប អា​មេ​រិ​ក ជាដើម ៕