មុននេះបន្តិច មានករណីអគ្គិភ័យឆាបឆេះរោងចក្រដែលគ្រោងដំណើរការ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ រោងចក្រគ្រោងដំណើរការមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

អាជ្ញាធរ និងសមត្ថកិច្ច បាននឹងកំពុងធ្វើការជួយអន្តរាគមន៍យករថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកគងពិសី និងស្រុកសំរោងទង រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញទៅជួយអន្ដរាគមន៍លើករណីគ្រោះអគ្គិភ័យនេះហើយ ។
ដោយឡែក មូលហេតុនៃការឆេះមិនទាន់ដឹងប្រាកដ និងទំហំនៃការខូចខាតនៅឡើយទេ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនលើកកាសែតកោះសន្តិភាព ។






ចែករំលែកព័តមាននេះ