ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បិទទ្វារ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ជាមួយ​កម្ពុជា និង​ថៃ បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃនេះ

3 ម៉ោង មុន

រាជធានី​ភ្នុំពេញ ៖ កិច្ចប្រជុំ​បិទទ្វារ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) ជាមួយ​កម្ពុជា និង​ថៃ ដឹកនាំ​ដោយ​លោកស្រី Katrina Cooper ប្រធាន​គណៈកម្មការ​ផ្សះផ្សា បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីរ​ឯកឧត្តម នេត្រ ភក្ត្រា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

ឯក​ត្តម​រដ្ឋមន្ត្រី​បាន​សរសេ​លើ​បណ្តាញ​សង្គម​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​ភ្នាក់ងារ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា និង​ក្រុម​អ្នក​ច្បាប់ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ ខណៈ​ប្រតិភូ​ភាគី​ថៃ ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រី​ការ​បរទេស និង​ក្នុង​នាម​ជា​ភ្នាក់ងារ​ថៃ ៕