ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ បន្តអ័ព្ទអួខ្លាំងពីថ្ងៃនេះ ដល់ថ្ងៃពុធ

1 ម៉ោង មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦​ថា បរិយាកាស​ទូទៅ​កម្ពុជា ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ពុធ​ទី​១៦ ខែកញ្ញា អាច​នឹង​មាន​ស្ថានភាព​អ័ព្ទអួខ្លាំង ។

ប្រភព​ដដែល​បាន​អះអាង​ថា ដោយសារ​តែ​ប្រព័ន្ធ​អាកាសធាតុ​សម្ពាធ​ទាប​កើត​មាននៅ​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ប្រទេស​កម្ពុជា ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ បរិយាកាស​មាន​សភាព​អ័ព្ទអួ​ខ្លាំង ដោយ​ភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ អាច​កើត​មាន​ពី​៦០​ទៅ​៧០ ភាគរយ​ឯណោះ ។

ប្រភព​ដដែល​បាន​អះអាង​ថា តំបន់​ទំនាប​កណ្តាល​អាច​មាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​រង្វង់​៦០​ភាគរយ ហើយ​តំបន់​មាត់សមុទ្រ និង​ខ្ពង់រាប គឺ​អាច​មាន​រហូត​ដល់​ទៅ​៧០​ភាគរយ ។ ប្រភព​ដដែល​បាន​ព្រមាន​ផង​ដែរ​ថា រលក​សមុទ្រ​អាច​បោកបក់​ដល់​កម្ពស់​១,៧០ ម៉ែត្រ ៕