ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! លោកតាអាចារ្យមួយរូប ជួបគ្រោះ​អកុ​ស.ល​ ពេលជិះម៉ូតូធ្វើដំណើរតាមផ្លូវ​

3 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកតា​អាចារ្យ មួយរូប ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ​​ក្នុង​គ្រោះថ្នាក់​ចរាចរ ​រវាង​រថយន្ត​ធុន​ធំ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទូកុង​តឺន័របុកជាមួយម៉ូតូ​១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា​។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​​នៅ​វេលា​ម៉ោង​៩និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​១៤៨ ចន្លោះ​បង្គោល​គី​ទ្បូ​ម៉ែត្រ​លេខ​ (១៧-១៨) ស្ថិត​នៅ​ភូមិ១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។​ 

សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅ​ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ឱ្យ​ដឹង​ថា ​រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-០៥២៩ សណ្តោង​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ៤A -៧៥៨៧ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ រត់គេច​ខ្លួន​បាត់ ។ ចំណែកភាគីខាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១B-១០៥៩ បើកបរ​ដោយ​ឈ្មោះ ឈុ​ន អឿ​ន​  ភេទ​ប្រុស អាយុ​៧៩ ឆ្នាំ ​ជា​​អាចារ្យវត្ត​ពោធិ៍​មាន​ជ័យ ស្នាក់​នៅ​ភូមិ២ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​ជនរងគ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ហេតុ​) ។

សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅ​ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ឱ្យ​ដឹងបន្ត​​ថា ​មុនពេលកើតហេតុ​ រថយន្ត​បង្ក​ម៉ាក FUSO បានធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ស្ទឹង​ហាវ​-​ព្រះ​សីហ​នុ​ លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ​​ស្លាប់​នៅ​កន្លែង​ហេតុ​ ។

​ក្រោយពេលកើតហេតុ​ ​សព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​រថ​យន្ត​ ​និង​ម៉ូតូ​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ៕