ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​បរទេស​អូស្រ្តា​លី ​បាត់​លុយ​ពី​ក្នុង​ទូ​ដែក​លើ​នាវា​ទេស​ចរណ៍ ​ចំនួន ៦​៥០​ដុល្លារ​អូស្រ្តាលី​ និ​ង ​២៥​យូរ៉ូ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ ជន​ជាតិ​អូស្រ្តា​លី ​និង​ប្រពន្ធ​វ័យ​ចំណាស់ ​១គូ​ បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេស​ចរណ៍​ធុន​ធំ​ទំនើប​មាន​បន្ទប់​ស្នាក់​នៅ​ដូច​សណ្ឋា​គារ​ បាន​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេ​មេគង្គ ​ត្រង់​ចំណុច​ម្តុំ​តោ​២ ​សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់​ចាម​ បាន​បង្ក​ឲ្យមា​ន​ការ​ភ្ញាក់​ផ្អើល ​នៅរ​សៀល​ថ្ងៃទី​០៧ ​កុម្ភៈ ​២០១៤​ ដោយ​សារ​តែ​បាន​បាត់​លុយ​ចេញពី​ទូ​ដែក​ចំនួន ​៦៥០​ដុល្លារ​អូស្រ្តាលី​ ​និង ​២៥​យូរ៉ូ ​ដោយ​មាន​មន្រ្តី​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​កំពង់​ចាម ​រហូតដ​ល់​នគរ​បាល​ទេស​ចរណ៍​ខេត្ត ​នគរ​បាល​ការិយា​ល័យ​បច្ចេកទេ​ស​ខេត្ត ​ចុះ​ទៅ​ពិនិត្យ​សួរ​នាំ​ផង​ដែរ។​

តាម​សមត្ថ​កិច្ច​មួយ​រូប​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​ជាតិ​បរទេស ដែ​ល​បាត់​លុយ​មា​នឈ្មោះ ​Yamunarajan​ ភេទ​ប្រុស ​អាយុ ​៦០​ឆ្នាំ ​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេស​ចរណ៍​ទំនើប ​១គ្រឿង ​ចេញ​មក​ពី​រាជ​ធានី​ភ្នំ​ពេញ ​ដើម្បី​ដើរ​លម្ហែ​កាយ​ស្រូប​យក​ខ្យល់​អាកាស​នៅ​តាម​ជួរ​ដង​ទន្លេ​មេគង្គ​ដល់​ក្រុង​កំពង់​ចាម។​ សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​លើ​នាវា​ទេស​ចរណ៍​ខាង​លើ បា​ន​ប្រាប់​បន្ត​ថា ​នៅពេ​លដែ​លជ​ន​ជាតិ​អូស្រ្តា​លី ​និង​ប្រពន្ធ ​នាំ​គ្នា​ចេញ​មក​បន្ទប់​ខាង​ក្រៅ ​នៅវេ​លាម៉ោ​ង ​៦ និ​ង ​៣០​នាទី ​ល្ងាច​ថ្ងៃទី​០៦ ​កុម្ភៈ ​ពេល​ដែល​ចាក់​សោរបើ​ក​ទ្វារ​បន្ទប់​វិញ ​ស្រាប់​តែ​ឃើញ​ទ្វារ​ទូ​ដែក​ចំហរ ​ដោយ​បាន​អះអា​ង​ថា ​បាត់​លុយ​ចំនួន ​៦៥០​ដុល្លារ​អូស្រា្ត​លី ​និង ​២៥​យូរ៉ូ។ ​

បន្ទាប់​មក​បាន​ទៅ​ប្តឹង​ដល់​អ្នក​គ្រប់​គ្រង​នាវា​ ដើម្បី​ឲ្យ​ជួយអ​ន្តរា​គមន៍​តាម​វែក​មុខ​ជន​សង្ស័យ។ ​ជា​មួយ​នោះ ​អ្នក​ចាត់​ចែង​បាន​ហៅ​អ្នក​រៀប​បន្ទប់​ចំនួន ​៨​នាក់​ មក​សួរ​នាំ ​និង​ឆែក​នៅ​តាម​បន្ទប់​គេង​របស់​បុគ្គ​លិក​ទាំង​នេះ​ថែម​ទៀត នៅ​តែ​មិន​ឃើញ​លុយ​ដែល​ភ្ញៀវ​បាត់​។ លុះ​ពេល​នាវា​មក​ចូល​ចត​ច្រាំង​ទន្លេមេ​គង្គ​ក្រុង​កំពង់​ចាម​ ក៏​មិន​ឲ្យ​បុគ្គលិ​ក​ណា​ម្នាក់​ឡើង​ទៅ​លើ​គោក​ដែរ​ ព្រោះ​ខ្លាច​ដូរ​លុយ ​ដែល​លួច​បាន​យក​ទៅ​បំបែក​ជា​លុយ​ផ្សេងៗ ​ធ្វើ​ឲ្យ​ពិបាក​តាម​ដាន។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​ភ្ញៀវ​បរ​ទេស​នោះ ​បាន​បញ្ជាក់​ចុង​ក្រោយ​ថា ​ត្រូវ​តែរ​ក​លុយ​ដែល​បាត់​នោះ ​ប្រគល់​ឲ្យ​មក​រូប​គាត់​វិញ ​(Yamunarajan)​ និង​ឲ្យ​ដាក់​ទោស​ទណ្ឌ​ដ​ល់ជន​ដែល​ប្រព្រឹត្តិ​ថែម​ទៀត។​ លោក​វរ​សេនីយ៍​ត្រី ​សំ ផា​ត ​អធិការ​នគរ​បាល​ក្រុងកំ​ពង់​ចាម​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ករណី​ខាង​លើនេះ​ ភា​គីរ​ង​គ្រោះ ​និង​អ្នក​គ្រប់​គ្រង​នាវា ​បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ហើយ៕ ​