រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម បុរសវ័យ២៩ឆ្នាំ ជាជនជាតិម៉ាឡេស៊ីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ជាន់ផ្ទាល់ដីផ្ទះជួលរបស់ស្រីស្នេហ៍ ជាជនជាតិវៀតណាមរបស់ខ្លួន ក្រោយពីរូបគេទើបតែបានមកដេកតែមួយយប់ លុះព្រឹកឡើងបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងយ៉ាងខ្លាំងនោះ ។ ករណីនេះដែរបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា នៅចំណុចបន្ទប់ផ្ទាល់ដី ផ្ទះជួលលេខ១២ ផ្លូវលេខ៣០០ស្ទួន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ TEE CHEN PANG អាយុ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ A60080655 ចំណែកឯនារីជាសង្សាមានឈ្មោះ ង. ប.វ អាយុ២៨ឆ្នាំ មុខរបរជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។

មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បុរសជាជនជាតិម៉ាឡេស៊ីរងគ្រោះបានមកដេកនៅផ្ទះជួលរបស់នារីជនជាតិវៀតណាមជាសង្សាររបស់ខ្លួនតែពីរនាក់ ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះព្រឹកឡើងដោយមិនបានឃើញបុរសជាសង្សារជនជាតិម៉ាឡេស៊ីរបស់ខ្លួនដេកមិនទាន់ភ្ញាក់នោះនាងក៏បានយកដៃទៅអង្រួនដាស់ នៅមិនក្រោកទៀត ហើយនាងបានស្ទាបខ្លួនមើលមានសភាពរឹងកំព្រឹស ។ ទើបបានដឹងថា បុរសជាសង្សាររបស់ខ្លួនបានស្លាប់បាត់បាត់បង់ជីវិតទៅហើយ និងមិនដឹងតាំងពីពេលណាមកនោះទេ ទើបបង្កការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ទៅប្រាប់កម្លាំងមានសម្ថកិច្ចអោយបានដឹងពីរឿងនេះភ្លាម នោះកម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច្ច័យរាជធានីភ្នំពេញក៏បានចុះមកដល់ផ្ទះជួលកើតហេតុខាងលើផងដែរ និងបានឃើញថា« បុរសជាជនជាតិម៉ាឡេស៊ីរងគ្រោះបានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតពេក ទើបបណ្តាលអោយគាំងបេះដូងស្លាប់បាត់បង់ជីវិត» បែបនេះ ។

ក្រោយពេលកើតហេតុ ដោយកម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមន និងនគរបាលជំនាញកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាក់ថា «បុរសរងគ្រោះជាជនជាតិម៉ាឡេស៊ីស្លាប់បាត់បង់ដោយសារតែគាំងបេះដូង» រួចហើយទើបធ្វើការបញ្ជូនសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកកាន់ប្រទេសកំណើតវិញ និងធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់


ចែករំលែកព័តមាននេះ