ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អត់​ការងារ​ធ្វើ​របស់យុវជនប៉ាគីស្ថាន​កើន​ឡើង​ជិត​4លាន​នាក់​នៅ​ឆ្នាំ​2013

11 ឆ្នាំ មុន

យោង​តាម​របាយការណ៍​របស់រដ្ឋាភិបាល​ រដ្ឋធានី​អ៊ិស្លាម៉ាបាដ​ បាន​ឱ្យ​ដឹង​ថា​ អត្រា​អត់​ការ​ងារ​ធ្វើ​របស់​ក្រុមយុវជន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​កើន​ឡើង​៣,៧៣​លាន​នាក់​ នៅ​ឆ្នាំ​២០១៣​កន្លង​មក​ ។ វ័យ​អត់ការងារ​ធ្វើ​ចាប់​ពីអាយុ​២០​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ក៏មានការ​កើន​ឡើង​ផង​ដែរ​ ។​ បញ្ហា​នេះ​បានបង្ហាញ​ឱ្យ​ឃើញ​នូវ​មធ្យម​ភាគ​នៃយុវជន​អត់​ការងារ​ធ្វើ​កើន​ឡើង​១០​%​ ធៀប​នឹង​អត្រា​នៃ​តួលេខ​ដែល​

យោង​តាម​របាយការណ៍​របស់រដ្ឋាភិបាល​ រដ្ឋធានី​អ៊ិស្លាម៉ាបាដ​ បាន​ឱ្យ​ដឹង​ថា​ អត្រា​អត់​ការ​ងារ​ធ្វើ​របស់​ក្រុមយុវជន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​កើន​ឡើង​៣,៧៣​លាន​នាក់​ នៅ​ឆ្នាំ​២០១៣​កន្លង​មក​ ។ វ័យ​អត់ការងារ​ធ្វើ​ចាប់​ពីអាយុ​២០​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ក៏មានការ​កើន​ឡើង​ផង​ដែរ​ ។​ បញ្ហា​នេះ​បានបង្ហាញ​ឱ្យ​ឃើញ​នូវ​មធ្យម​ភាគ​នៃយុវជន​អត់​ការងារ​ធ្វើ​កើន​ឡើង​១០​%​ ធៀប​នឹង​អត្រា​នៃ​តួលេខ​ដែល​បាន​ព្រាង​ទុក​ចំនួន​៦,២​%​ ។​

របាយការណ៍​ខាង​លើនេះ​ ត្រូវ​បាន​រៀប​រៀង​ដោយ​ការិយាល័យ​ស្ថិតិ​របស់រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​ការ​ចុះ​អង្កេត​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០១២​និង​២០១៣​ចាប់​បញ្ចូល​ទាំង​តំបន់​កុលសម្ព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​សហព័ន្ធ​ ។​
យោង​តាម​របាយការណ៍​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ បញ្ហា​អត់ការងារ​ធ្វើ​បាន​កើន​ឡើង​៦,២​%​នៅ​ឆ្នាំ​២០១២​-២០១៣​ ធៀប​នឹង​អត្រា​៦%​នៃ​ឆ្នាំ​២០១១​ ។ នៅ​តំបន់ទីក្រុង​ ឬ​ទីប្រជុំ​ជន​តួលេខ​នៃ​អ្នក​អត់ការងារ​ធ្វើ​៨,៨​%​ រី​ឯ​នៅតំ​បន់​ជនបទ​៥,១​%​ ។ ចំណែក​បរិមាណ​សរុប​បាន​កើន​ឡើង​ពី​៣៣​ម៉ឺុន​នាក់រហូត​ដល់​៣,៧៣​លាន​នាក់​ នៅ​ឆ្នាំ​២០១២​-២០១៣​ ដែលកាល​ពី​ឆ្នាំ​២០១០​-២០១១​មាន​ត្រឹម​៣,៤០លាន​នាក់​ ។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ អត្រា​អ្នក​អត់​ការ​ងារ​ធ្វើ​ដែល​មានអាយុ​ចាប់​ពី​១៥​ឆ្នាំ​ទៅ​២៩​ឆ្នាំ​ ចន្លោះ​ពី​១១,៧%​ទៅ​១៣,៣%​ ។​ នៅក្នុង​តំបន់​ទីប្រជុំជន​ ស្រ្ដី​អត់​ការងារធ្វើ​មាន​១៩,២%​។​ ចំណែក​អ្នក​មាន​អាយុ​​ពី​១៥-១៩​ឆ្នាំ​ មាន​
៣៥,៨​%​ ,​អាយុ​ពី​២០-២៤​ឆ្នាំ​ មាន​៥៣,១%​,​អាយុ​ពី​២៥-២៩​​ឆ្នាំ​ មាន​៥៧,៨​%​ និង​អាយុ​ពី​
៣០-៣៤ឆ្នាំ​ មាន​៦២,២%​ ៕​