ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ប្រុង​លោត​ធ្វើ​អត្ត​ឃាត​​ពី​លើ​ផ្ទះ​​កម្ពស់​9ម៉ែត្រ​ ប៉ូលិស​ធាក់​ទម្លាក់​ទៅ​លើ​ពូក​​ដើម្បី​សង្គ្រោះ​រង​ការ​រិះ​គន់​​

11 ឆ្នាំ មុន

សារ​ព័​ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ផ្សាយ​ថា​ ​ក្រុម​ជួយ​សង្គ្រោះ​​អារ៉ា​ប៊ី​សា​អូឌីត​ បាន​​រង​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​ ​ក្រោយ​ពី​​ធាក់​​បុរស​ប្រុង​លោត​ធ្វើ​​អត្ត​ឃាត​​ឱ្យ​ធ្លាក់​​ទៅ​លើ​ពូក​​ ដែល​ទ្រាប់​នៅ​​ពី​ក្រោម​ ។ ការធាក់​​ទម្លាក់​​នោះ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ជន​ប៉ង​ធ្វើ​អត្ត​ឃាត​ បែ​រ​ជា​រង​ការ​រិះ​គន់​​ទៅ​វិញ​ ​ប៉ុន្តែ​​ទន្ទឹម​​​នឹង​នេះ​ ​ក៏​មាន​​ការ​សរសើរ​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​​ដែរ​ ។

របាយ​ការណ៍​បញ្ជាក់​ ​បុរស​ម្នាក់​​នោះ​ឈរ​នៅ​​លើ​មាត់​​បង្អួច​​កម្ពស់​​៩ម៉ែត្រ​​ ប្រុង​លោត​​សម្លាប​់​ខ្លួន​​ ខណៈ​សមត្ថ​កិច្ច​​ព្យាយាម​​លួង​​លោម​​ និង​ដាក់​ពូក​​ក្រាល​​នៅ​ខាង​ក្រោម​​ត្រៀម​ការ​ពារ​ ។ ​ស្រប​ពេល​នោះ​ បូ៉លិស​​​បាន​លួច​​ចូល​ទៅ​ពី​ក្រោយ​​ ​និង​​ធាក់​បុរស​រូប​នោះ​ ​ឱ្យ​ធ្លាក់​ទៅ​លើ​ពូក​ ដោយ​​មិន​ប៉ះ​ពាល់​​ដល់អាយុ​ជីវិត​ទេ ប៉ុន្តែ​​គ្មាន​របាយ​​ការណ៍​​បញ្ជាក់​ថា​ តើ​​រង​របួស​ ឬ​​អត់​ទេ​ ?

ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​​មួយ​ចំនួន​ ​ប្រើ​វិធី​សាស្ត្រ​​ស្រដៀង​គ្នា​នោះ​ដែរ​ ដើ​ម្ប​ី​ជួយ​​ពល​រដ្ឋ​​ដែល​គិត​ខ្លី​ចង់​ធ្វើ​អត្ត​ឃាត​​ ដូច​ជា​នៅ ចិន​ ក្រុម​​​ជួយ​សង្គ្រោះ​​បាន​លោត​ធាក់​បុរស​​ ដែល​បី​កុមារ​ម្នាក់​នៅ​មាត់​បង្អួច​​ចង់​ធ្វើ​​ឃាត​​
ដើ​ម្បី​សង្គ្រោះ​​កុមារ​នោះ​ ៕