ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សារមន្ទីរ​​ពេស្យា​នៅ​ហូ​ទ្បង់​​បង្កើត​ទ្បើង​ដើម្បី​ទាក់​ទាញ​​អ្នក​ទេស​ចរ​​

11 ឆ្នាំ មុន

ជា​ទូទៅ​គេ​បង្កើត​​សារ​មន្ទីរ​​សម្រាប់​​តម្កល់​វត្ថុ​សិល្បៈ​បុរាណ​​ ប៉ុន្តែ​សម្រាប់​នៅ​ប្រទេស​ហូ​ទ្បង់​វិញ​ សារមន្ទីរ​​ពេ​ស្យា​​មួយ​​ត្រូវ​គេ​​បង្កើត​ទ្បើង​ ។ ​សារ​មន្ទីរ​នោះ​ ​អ្នក​បង្កើត​​មាន​គោល​បំណង​​ទាក់​ទាញ​​អ្នក​ទេស​ចរ​ឱ្យ​ចូល​​ទស្សនា​ ។ សារព័ត៌​មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​​៦ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ផ្សាយ​ថា​ ​លោក​ស្រី​ ម៉េល ស៊័រ​ឌ័រ​វីន​ ​អ្នក​បង្កើត​​សារមន្ទីរ​​ពេស្យា​​ ក្នុង​ទី​ក្រុង​​អាំ​ស្ទែរ​ដាម​​​ ប្រទេស​ហូ​ទ្បង់​​ ឱ្យ​ដឹង​ថា​

ជា​ទូទៅ​គេ​បង្កើត​​សារ​មន្ទីរ​​សម្រាប់​​តម្កល់​វត្ថុ​សិល្បៈ​បុរាណ​​ ប៉ុន្តែ​សម្រាប់​នៅ​ប្រទេស​ហូ​ទ្បង់​វិញ​ សារមន្ទីរ​​ពេ​ស្យា​​មួយ​​ត្រូវ​គេ​​បង្កើត​ទ្បើង​ ។ ​សារ​មន្ទីរ​នោះ​ ​អ្នក​បង្កើត​​មាន​គោល​បំណង​​ទាក់​ទាញ​​អ្នក​ទេស​ចរ​ឱ្យ​ចូល​​ទស្សនា​ ។ សារព័ត៌​មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​​៦ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ផ្សាយ​ថា​ ​លោក​ស្រី​ ម៉េល ស៊័រ​ឌ័រ​វីន​ ​អ្នក​បង្កើត​​សារមន្ទីរ​​ពេស្យា​​ ក្នុង​ទី​ក្រុង​​អាំ​ស្ទែរ​ដាម​​​ ប្រទេស​ហូ​ទ្បង់​​ ឱ្យ​ដឹង​ថា​ ​សារ​មន្ទីរ​ពេស្យា​​លើក​ដំបូង​បាន​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​​ចូល​ទស្សនា​​ ដើ​ម្បី​ទាក​់​ទាញ​​ចំណាប់​អារម្ម​ណ៍​​ពី​អាជី​វ​កម្ម​​ពេស្យា​​​ ក្នុង​ក្រុង​​អាំ​ស្ទែរ​ដាម​ ព្រោះ​ភ្ញៀវ​​ទេស​ចរ​​ភាគ​ច្រើន​​រមែង​​ចង់​ដឹង​​ និង​ចង់​ឃើញ​ថា​ ​តើ​ស្ត្រី​ពេស្យា​​មាន​ជី​វ​ភាព​​រស់​នៅ​បែប​ណា​ ​និង​​​កើត​​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ពិភពនេះ​?

សារ​មន្ទីរ​​ពេស្យា​​នោះ ​មាន​ទី​តាំង​​ស្ថិត​នៅ​​មាត់​ស្ទឹង​​​ក្នុង​ទី​ក្រុង​អាំ​ស្ទែរ​ដាម​ ​និង​ស្ថិត​នៅ​ចន្លោះ​​ពី​ទី​តាំង​​បម្រើ​​ផ្លូវ​​ភេទ​​ចំនួន​២​​កន្លែង​​​មាន​ឈ្មោះ​​ល្បី​ រួម​ទាំង​​ជា​ប្រភព​​ទេស​ចរណ៍​​ដ៏​​គួរ​​ឱ្យ​ចាប់​អារម្ម​ណ៍​ ។ ​អាជីវ​កម្ម​​ផ្លូវ​ភេទ​​ គឺ​ជា​អាជីវ​​​ក​ម្ម​​ស្រប​ច្បាប់​​នៅ​ប្រទេស​ហូ​ទ្បង់​​ តាំង​ពី​​ឆ្នាំ​២០០០​មក​ ​និង​បច្ចុប្បន​្ន​មាន​ស្ត្រី​​ពេស្យា​​ក្នុង​​ទី​ក្រុង​​អាំ​ស្ទែ​រ​​ដាម​៧០០​០​នាក់​ ៕