ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​នឹងវិលនិវត្តន៏ពី​បំពេញទស្សនកិ​ច្ចផ្លូវការនៅ​ឡាវនារសៀលនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​នឹងដឹកនំា​គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​វិលនិវត្តន៏​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី០៧​ កុម្ភៈ ​២០១៤ ។

បើយោងតាមទូរទស្សន៏ជាតិកម្ពុជា​ បានឲ្យដឹងថា ​លទ្ឋផលនៃដំណើរទស្សនកិច្ចនៅក្នុង​ទីក្រុងវៀងច័ន្ទប្រទេសឡាវ ​ដែលចាប់ផ្តើម​កាលពីថ្ងៃទី០៦​កុម្ភៈម្សិលមិញ ​ប្រមុខរដ្ឋាភិបាល​នៃប្រទេសទំាងពីរបាន

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​នឹងដឹកនំា​គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​វិលនិវត្តន៏​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី០៧​ កុម្ភៈ ​២០១៤ ។

បើយោងតាមទូរទស្សន៏ជាតិកម្ពុជា​ បានឲ្យដឹងថា ​លទ្ឋផលនៃដំណើរទស្សនកិច្ចនៅក្នុង​ទីក្រុងវៀងច័ន្ទប្រទេសឡាវ ​ដែលចាប់ផ្តើម​កាលពីថ្ងៃទី០៦​កុម្ភៈម្សិលមិញ ​ប្រមុខរដ្ឋាភិបាល​នៃប្រទេសទំាងពីរបាន សំដែង​នូវ​​ការ​វាយតំ​លៃ​ខ្ពស់​ និង​កោតសរសើរ ​ចំពោះ​ទំនាក់ទំនង​​និង​​កិច្ចសហប្រតិបត្តិការ​​នៃ​ប្រទេស​ទាំងពីរ​កាលពីពេល​កន្លងមក​។ ជាមួយគ្នានេះ​ប្រមុខ​​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​​ទាំង​ពីរ​ក៏​បាន​​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការតភ្ជាប់​នូវ​​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​រវាង​ប្រទេស​ទាំងពីរ ដែល​នោះ​គឺជា​ការ​រួមចំណែក​ដល់​ការពង្រីក​​ទំនាក់​ទំនង ​​និង​ការតភ្ជាប់​ប្រកប​ដោយ​ភាព​ជិតស្និត​រវាង ​រដ្ឋាភិបាល ​និង ប្រជាពលរដ្ឋ​នៃប្រទេស​ទាំងពីរ​ ​។ក្នុងជំនួបពិភាក្សាគ្នាក្នុងទីក្រុងវៀងច័ន្ទ​នោះដែរ ​ប្រមុខ​រដ្ឋាភិបាល​​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​​ការពិភាក្សា​យ៉ាង​ស៊ី​ជំរៅ​ទាក់ទិន​ទៅ​នឹង​​ការជំរុញ​ឲ្យ​​មានការ​ពង្រីក ការហោះ​ត្រង់ ​នៃ​ប្រទេស​ទាំងពីរ​​ឲ្យ​មាន​ចំនួន​ទ្វេ​រដង​​។ តាមរយៈ​នេះ សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​​បានស្នើ​ឲ្យ​មាន​ការ​បង្កើតឡើង ​នូវ​គណៈកម្មាធិការ​ចំរុះ ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​​ការកសាង​​ស្ពាន​ឆ្លង​កាត់​ប្រទេស​ទាំងពីរ​​ក្នុងភូមិ​សាស្ត្រខេ​ត្តព្រះវិហាររបស់កម្ពុជា​ ជាមួយនិង ​ខេត្ត​ចំប៉ា​សាក់​ របស់​​ឡាវ​ ។ ជាមួយគ្នានេះដែរ ​សម្តេច​តេ​ជោ ហ៊ុន សែន ​​ក៏បាន​ស្នើ​ដល់​​សម​ភាគី​ឡាវ​ធ្វើ​យ៉ាងណា​ជំរុញ​​ទំហំ​ពាណិជ្ជកម្ម​​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មានការ​កើនឡើង​​ទ្វេ​រដង​ពោល​ គឺ​ទំហំ​ពាណិជ្ជកម្ម​​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​ត្រឹមតែ​ ​ប្រមាណ ១០ លាន​ដុល្លារ​​អាមេរិក ក្នុង​ឆ្នាំ ២០០០ ​ឲ្យ​កើន​ដល់ ​២០ លាន​ដុល្លារ​​អាមេរិក​នៅ​ឆ្នាំ ២០១៤ ​ឬ​ឆ្នាំ​២០១៥​​។ចំណែក​លោកនាយក​រដ្ឋមន្ត្រី​​ឡាវ​ ថងស៊ីង ថំាម៉ាវង្ស ​បានមានប្រសាសន៍ថា​​ ប្រទេស​ឡាវ​​និង​បន្ត​សហការ​យ៉ាង​​ជិតស្និតជាមួយនិង​ភាគី​កម្ពុជា ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ។ តាមរយៈ​នេះ​ភាគី​​ឡាវ​និង​ជំរុញ​​ឲ្យ​ការ​នាំចូលប្រភព​​ថាមពល​អគ្គិសនី​ពី​​ឡាវ​ទៅកាន់​ប្រទេស​កម្ពុជា​​ឲ្យ​មានការ​កើនឡើង​ពី ​១១៥ គីឡូវ៉ុល ​ដល់ ១៣០ ​គីឡូវ៉ុល ​រួមទាំង​ការ​ការ​សាង​បណ្តាញ​ប​ញ្ជួ​ន​ភ្លើង​​ឲ្យ​កាន់តែ​ទូលំទូលាយ​​ថែមទៀត  ។
បន្ទាប់ពីពិភាក្សា​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ និង លោក ថងស៊ីង ថំាម៉ាវង្ស​ នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​ក៏បាន​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ ​និង កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៧​​​ក្នុងនោះ​រួមមាន ៖

០១-អនុស្សារណៈ​​នៃការយោ​គយល់គ្នា​ ​ស្តីពី​កិច្ចសហប្រតិ​បត្តិការ​​អភិវឌ្ឍន៏​វិស័យ​សុខាភិបាល ។
០២-អនុស្សារណៈ​​​នៃការយោគយល់គ្នា​ ​ស្តីពីកិច្ចសហប្រតិបត្តិការ​​លើវិស័យច្បាប់​​ និង ​យុត្តិធ៌ម ។
០៣-អនុស្សារណៈ​​នៃការយោគយល់គ្នា​ ​ស្តីពីកិច្ចសហប្រតិបត្តិការ​​លើវិស័យវប្បធ៌ម​ ​និងសិល្បៈ​​សម្រាប់​ឆ្នាំ២០១៤-២០១៧ ។
០៤-កិច្ចព្រមព្រៀង​​ ស្តីពីវិស័យអប់រំ​​សម្រាប់​ឆ្នាំ២០១៤-២០១៨ ។
០៥-ផែនការកិច្ច​សហប្រតិបត្តិការ​​សម្រាប់ឆ្នាំ២០១៤​ ​រ​វាងក្រសួងមហាផ្ទៃ​​កម្ពុជា​និងក្រសួង​សន្តិសុខ​សាធារណៈឡាវ ។
០៦-អនុស្សារណៈ​​នៃការយោគយ​ល់គ្នា​​ស្តីពីការបង្កើត​​អគ្គកុងស៊ុល​រវាងកម្ពុជា​​ និង​ ​ឡាវ ។
០៧-កិច្ចព្រមព្រៀង​ ​ស្តីពីការបង្កើត​ចំណង​សម្ព័ន្ឋ​មេត្រីភាព​​រវាងរាជធានីភ្នំពេញ​​ និងរ​ដ្ឋធានីវៀងចន្ទ័ ។
ក្រៅពីនេះ​​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន ​​បានជួបសម្តែង​ការ​គួរសមដាច់​ដោយ​ឡែកជា​មួយលោក​ ​ជួមម៉ាលី ​សៃញ៉ាសន​ ប្រធានរដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង លោកស្រី​ ប៉ានី យ៉ាថរទូ ​ប្រធាន​សភាជាតិឡាវ ៕