ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​ទី​​បញ្ជា​​ការ​វរ​សេនា​តូច​ស៊ើប​ការណ៍​យោធ​ភូមិ​ភាគ​ទី​១ ខេត្ត​ស្ទឹង​ត្រែង

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​៦ កុម្ភៈ ២០១៤ លោក​វង សូត ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា និង​លោក​ជំទាវ​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​អគារ​ទី​​បញ្ជា​ការ​វរ​សេនា​តូច​ស៊ើប​ការណ៍ យោធ​ភូមិ​ភាគ​ទី​១ ស្ថិត​នៅ​ភូមិ​រាជានុ​គោល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​

ខេត្ត​ស្ទឹង​ត្រែង ៖ កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​៦ កុម្ភៈ ២០១៤ លោក​វង សូត ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា និង​លោក​ជំទាវ​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​អគារ​ទី​​បញ្ជា​ការ​វរ​សេនា​តូច​ស៊ើប​ការណ៍ យោធ​ភូមិ​ភាគ​ទី​១ ស្ថិត​នៅ​ភូមិ​រាជានុ​គោល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្ត​ស្ទឹង​ត្រែង ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាម​រយៈ​​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​អភិ​បាល​ខេត្ត មេបញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​១ ថ្នាក់ដឹក​នាំ​ក្រសួង​គណៈ​ប្រតិភូ​អមដំណើរ​ និង​បង​ប្អូន​នាយ​ទាហាន នាយ​ទាហាន​រង ពល​ទាហាន​ផង​ដែរ។

លោក​ហួត ឈាង មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក និង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​១ មាន​ប្រសាសន៍​ថា ផ្តើម​ចេញពី​ការ​ចង​សម្ព័ន្ធ​មេត្រី​​ភាព​យ៉ាង​ស្អិត​រមួត រវាង​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា និង​ក្រុម​ហ៊ុន អាន ម៉ាឌី គ្រុប ជា​មួយ​យោធ​ភូមិ​ភាគ​ទី១ នា​ពេល​កន្លង​មក សមិទ្ធ​ផល​សំណង់​អគារ និង​គ្រឿង​បំពាក់​នានា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​បន្ត​បន្ទាប់ ។ ជាក់ស្តែង សមិទ្ធ​​ផល​សំណង់​អគារ​ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​១ខ្នង នា​ពេល​នេះ មាន​ទំហំ​៦,៥​ម៉ែត្រ​​គុណ​២៨​ម៉ែត្រ និង​ដំបូល​ទំហំ​៣​ម៉ែត្រ​គុណ​៤ម៉ែត្រ ធ្វើ​ពីបេតុង​​ប្រក់​ក្បឿង​ មាន​៤​បន្ទប់ និង​សម្ភារៈ​មាន​ តុអីុណុក​ចំនួន​៤, កៅអីពួក​ចំនួន​​៤, ស៊ីទែន​ទឹក​ចំណុះ​១.៥០០​លីត្រចំនួន​១ និង​ជើង​ទម្រ​ធ្វើ​ពី​ដែក​១ ហើយ​ការ​សាង​សង់​​នេះ​​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​២៦.៧៨០​ដុល្លារ​​សហ​រដ្ឋអាមេ​រិក ។ សមិទ្ធ​ផល​នេះ គឺ​បង្ហាញ​ពី​ចំណង​សាមគ្គី​ ទំនាក់​ទំនង​យ៉ាង​ជិត​​ស្និទ្ធ​រវាង​ស្ថាប័ន​រដ្ឋ ក្រុម​ហ៊ុន​ជាមួយ​កង​ទ័ព សំដៅ​លើក​កម្ពស់​​ជីវ​ភាព​​រស់​នៅ​របស់​កង​ទ័ព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ធានា​បម្រើ​ឱ្យ​ការ​ងារ​ប្រយុទ្ធ​ និង​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ពេល​វេលា​សម្រាប់​ភារ​កិច្ច​ការពារ​ជាតិ​​មាតុ​ភូមិ​កម្ពុជា ។