ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តី​ពី​របាយការណ៍​ហិរញ្ញ​ប្បទាន​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តំណាង​រាជ​រដ្ឋា​ភិ​បាល​មក​ពី​ក្រសួង​បរិស្ថាន​ ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិ​កម្ម និង​ជន​បទ​ ក្រសួង​ពាក់​ព័​ន្ធ ដៃ​គូ​អភិវឌ្ឍ អង្គ​ការ​សង្គម​ស៊ីវិល​ ​អង្គ​ការ​មិ​ន​មែន​រដ្ឋា​ភិ​បាល គ្រឹះ​ស្ថាន​សិក្សា និង​តំណាង​សហ​គមន៍​ប្រមាណ​៧០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ២០១៤ បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ចូល​រួម​ក្នុង​សិក្ខា​សាលាផ្សព្វ​ផ្សាយ​ស្តី​ពី​របាយ​ការណ៍​ហិរញ្ញ​ប្ប​ទាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​ ដែល​រៀប​ចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ស្តី​ពី​កម្ពុជា​នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​។

​គោល​បំណង​នៃ​ការ​រៀប​ចំ​សិក្ខា​សាលា​នេះ​គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ រួម​ទាំង​បញ្ហា​ប្រឈម​ និង​ការ​អនុវត្ត​ល្អ​ស្តី​ពី​គម្រោង​បន្ស៉ាំ​ទៅ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ និង​ការ​វិវត្តន៍​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​។ ទន្ទឹម​នោះព្រឹត្តិ​ការណ៍​​​នេះក៏​នឹង​សំដៅ​បង្ហាញ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ជាមួយ​នឹង​អនុសាសន៍​ជា​យុទ្ធ​សាស្ត្រ​ជូន​ភាគី​ពាក់​ព័ន្ធ​នានា​ ដូចជា​ទី​ភ្នាក់​ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ អ្នក​ធ្វើ​សេចក្តី​សម្រេច គ្រឹះ​ស្ថាន​សិក្សា អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ និង​សហ​គមន៍​អំពី​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ហិរញ្ញ​ប្ប​ទាន​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​។