ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សង្គម​ស៊ីវិល និង​សហ​ជីព​ប្រមាណ​ជាង១០០នាក់​ជួប​ជុំ​គ្នា​អុជ​ធូប​បួង​សួងនៅ​មុខ​ព្រះ​អង្គ​ដង​កើ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​លោក​ម៉ម សូណង់​ដូ ប្រ​ធាន​វិទ្យុ​សំបុក​ឃ្មុំ​ លោក​ស្រីធីតា ឃិះ អ្នក​ស្រី​ទេព វន្នី សកម្ម​ជន​បឹង​កក់ សហគមន៍​ថ្មគោល បុរី​កីឡា តំណាង​សហ​ជីព និង​ព្រះ​សង្ឃ​ប្រមាណ​ជាង​១០០​នាក់ នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៧ កុម្ភៈ ២០១៤​បាន​នាំ​គ្នា​ជួប​ជុំ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​លើ​កំណាត់​វិថី​ព្រះ​សីសុវត្ថិ​(មុខ​ព្រះបរម​រាជ​វាំង) ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​អុជ​ធូប​បួង​សួង​សុំ​ឱ្យប្រជា​ពលរដ្ឋ​ខ្មែរជួប​តែ​សុខ​ សន្តិ​ភាព​​

រាជធានី​ភ្នំពេញ​ ៖ ​លោក​ម៉ម សូណង់​ដូ ប្រ​ធាន​វិទ្យុ​សំបុក​ឃ្មុំ​ លោក​ស្រីធីតា ឃិះ អ្នក​ស្រី​ទេព វន្នី សកម្ម​ជន​បឹង​កក់ សហគមន៍​ថ្មគោល បុរី​កីឡា តំណាង​សហ​ជីព និង​ព្រះ​សង្ឃ​ប្រមាណ​ជាង​១០០​នាក់ នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៧ កុម្ភៈ ២០១៤​បាន​នាំ​គ្នា​ជួប​ជុំ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​លើ​កំណាត់​វិថី​ព្រះ​សីសុវត្ថិ​(មុខ​ព្រះបរម​រាជ​វាំង) ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ដើម្បី​អុជ​ធូប​បួង​សួង​សុំ​ឱ្យប្រជា​ពលរដ្ឋ​ខ្មែរជួប​តែ​សុខ​ សន្តិ​ភាព​​ ជាពិសេស​បួង​សួង​សុំ​ឱ្យ​​មានការ​ដោះ​លែង​មនុស្ស​ចំនួន​២៣​នាក់​ដែល​ត្រូវបាន​ចាប់​ និង​ឃុំ​ខ្លួន​នៅពន្ធនា​គារ​ត្រពាំង​ផ្លុង​កាល​ពី​ថ្ងៃ​ទី​២ និង​ទី៣ ខែមករា ២០១៤។

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ដែល​ឃ្លាំ​មើល​សកម្ម​ភាព​នេះ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​អង្គ​ការ​សង្គម​ស៊ីវិល​ តំណាង​សហ​ជីព​ សកម្ម​ជន​បឹង​កក់​ សហគមន៍​ថ្ម​គោល​ បុរី​កីឡា និង​ព្រះ​សង្ឃ​នាំ​គ្នា​អុជ​ធូប​រួច​ ពួក​គេ​ក៏​បាន​ប​ង្ហោះ​ប៉េង​ប៉ោង​ភ្ជាប់​នឹង​ពាក្យ​ស្លោក​ ព្រម​ទាំង​លែង​ចាប​ ក៏​ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​នេះ​​មិន​មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ទេ តែ​ក៏​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​រារាំង​ដែរ​។

ការ​ជួប​ជុំ​គ្នា​​នេះ​ត្រូវ​បាន​រំសាយ​​ទៅ​វិញ​នៅ​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល​ ក្រោម​ការ​តាម​ឃ្លាំមើល​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ ២០១៤ ខាង​មុខ​នេះ នឹង​មាន​ការ​ជួប​ជុំ​គ្នា​រវាង​តំណាង​សហ​ជីពប្រមាណ​ជាង​១០០​មក​ពី​បណ្តា​រោង​ចក្រ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​ដើម្បី​អុជ​ធូប​បួង​សួង​  បង្ហោះ​ប៉េង​ប៉ោង និង​លែង​សត្វ​ ព្រម​ទាំង​ដាក់​ញ្ញត្តិ​តាម​បណ្តា​ស្ថាន​ទូត​មួយចំនួន​ដូច​ជា អាមេរិក ចិន បារាំង អង់គ្លេស​ និង​សុំ​ឱ្យ​មានការ​ដោះ​លែង​ម​នុស្ស​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម និង​ស្នើ​ឱ្យ​មានការ​ចរចា​ប្រាក់​ឈ្នួល​ឡើង​វិញ​ ៕