ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចម្រុះស្នាក់ការធ្វើការឃាត់ខ្លួន បន្ទាប់ពីជននេះជាប់ពាក់ព័ន្ធរឿងស្ទាក់ប្លន់រថយន្តកុងតឺន័រមួយគ្រឿង កាលពីវេលាម៉ោង២អធ្រាត្រឈានចូលថ្ងៃទី៧ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចភូមិគិរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្រោយពីធ្វើសកម្មភាពបានកន្លះម៉ោងក្រោយ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះចក់ សំអឿន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមុខកាណាឌីយ៉ា រាជធានីភ្នំពេញ ។ ប្រភពដដែលបានបន្តថា ការឃាត់ខ្លួននេះ ត្រូវកម្លាំងឃាត់បានរថយន្តរបស់ជនសង្ស័យចំនួន២គ្រឿងទៀត គឺម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ 2M 8695 និងកាមរីគូទស្វិតមួយគ្រៀងទៀតពាក់ស្លាកលេខ ភព២.៩០៩០ ។
ជនសង្ស័យនិងបក្សពួកបានធ្វើសកម្មភាពប្លន់រថយន្តកុងតឺន័រមួយគ្រឿងដឹកសម្ភារសម្លៀកបំពាក់ពីភ្នំពេញទៅខេត្តព្រះសីហនុ ជារថយន្តរបស់ក្រុមហ៊ុន HLH ពាក់ស្លាកលេខភ្នំពេញ 3C-0282 បើកបរដោយឈ្មោះជន់ សុជាតិ ។
ចែករំលែកព័តមាននេះ