ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ពាណិជ្ជ​កម្ម​ពិសេស​ៗ​នៅ​រាជ​ធានី​ភ្នំពេញ ក្នុង​វិស័យ​អចលន​ទ្រព្យ និង​ស្ថាន​ភាព​អចលន​ទ្រព្យ​ក្នុងឆ្នាំ​២០១៤

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិស័យ​វិនិ​យោគ​នៅ​រាជ​ធានី​ភ្នំពេញ កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ និង​ជា​ចំណាប់​អារម្មណ៍​ខ្លាំង​ពីសំណាក់​អ្នក​វិនិ​យោគ​ក្នុង និង​ក្រៅ​​ប្រទេស ។ ហើយ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក នៅឆ្នាំ​២០០៨ ​មក​វិស័យ​អចលន​ទ្រព្យ​ចាប់​ផ្តើម​ស្ទុះ​ងើប​គួរ​ឱ្យ​កត់​សម្គាល់​ និង​មាន​ក្រុម​ហ៊ុន​ ក៏​ដូច​ជាភ្នាក់​ងារ​ខាង​ប្រឹក្សា​យោ​បល់ រីក​

រាជធានីភ្នំពេញ ៖ វិស័យ​វិនិ​យោគ​នៅ​រាជ​ធានី​ភ្នំពេញ កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ និង​ជា​ចំណាប់​អារម្មណ៍​ខ្លាំង​ពីសំណាក់​អ្នក​វិនិ​យោគ​ក្នុង និង​ក្រៅ​​ប្រទេស ។ ហើយ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក នៅឆ្នាំ​២០០៨ ​មក​វិស័យ​អចលន​ទ្រព្យ​ចាប់​ផ្តើម​ស្ទុះ​ងើប​គួរ​ឱ្យ​កត់​សម្គាល់​ និង​មាន​ក្រុម​ហ៊ុន​ ក៏​ដូច​ជាភ្នាក់​ងារ​ខាង​ប្រឹក្សា​យោ​បល់ រីក​ដុះដាល​ច្រើន​ផង​​​ដែរ ។

តាម​ព័ត៌​មាន​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ ខ្មែរ រៀល អីុស្ទេត ដែល​បង្ហាញ​ពី​តំបន់​ពាណិជ្ជ​កម្ម​ពិសេស​នៅ​រាជ​ធានី​ភ្នំពេញ សម្រាប់​អ្នក​វិនិ​យោគ​ក្នុង និង​ក្រៅ​ប្រទេស ។ តំបន់​ទាំង​នោះ​មាន​ដូចជា ដី និង​អគារ​​​​​ពាណិជ្ជ​​កម្ម​ មាន​​នៅ​លើ​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស មហា​វិថី​ព្រះនរោត្តម ម៉ៅសេទុង មហា​វិថី​​កម្ពុជាក្រោម ព្រះសីហនុ និង​មហា​វិថី​ព្រះ​​មុន្នី​រ៉េត ។ ចំពោះ​តំបន់​ពាណិជ្ជ​កម្ម​ ពិសេស​មាន​ដូចជា​នៅ​តំបន់​បឹង​កេង​កង​១ បឹង​កេង​កង​២ បឹង​កេង​កង​៣ អូឡាំពិក ចតុមុខ ចំការ​មន ដូនពេញ ៧​មករា ទួលទំពូង ទួលគោក ហើយ​ជា​ពិសេស​នោះ​នៅ​តំបន់​ដីណាដែល​នៅ​ជាប់​នឹង​ផ្លូវ​កែង ។

ក្នុង​របាយ​ការណ៍​នោះ​ ក្រុម​ហ៊ុន​ខ្មែរ រៀល អីុស្ទេត ក៏បាន​ឱ្យ​ដឹង​ពី​តំបន់​ឧស្សាហ​កម្ម និង​តំបន់​ដី​លំនៅ​ឋាន ចាប់​ពី​៥​ហិចតាទៅ​៥០​ហិចតា នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ដង្កោ សែន​សុខ និង​ស្ទឹង​មាន​ជ័យ សម្រាប់​សួន​ឧស្សាហ​កម្ម​ និង​តំបន់​អភិ​វឌ្ឍ​លំនៅ​ឋាន ។ ដោយ​ឡែក​សម្រាប់​ការ​វាយ​តម្លៃ​អចលន​ទ្រព្យ​ទាំង​នេះ ក្នុង​គោល​បំណង​សម្រាប់​ហិរញ្ញ​វត្ថុ ការ​វិនិ​យោគ ការ​សិក្សា​គំរោង​បរទេស និង​សម្រាប់​ធនា​គារ ស្ថាន​ទូត ក្រុម​ហ៊ុន​ឯក​ជន និង​អ្នក​ជំនួញ​ផ្សេងៗ​ជាច្រើន​ទៀត បាន​ជ្រាប​ពីស្ថាន​ភាព​នៃ​តំបន់។ អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលន​ទ្រព្យ​ជាច្រើន​រូប​ក៏​បាន​វាយ​តម្លៃ​​ថា នៅ​តំបន់​ប៉ុន្មានខាង​លើ​នេះ សុទ្ធ​តែ​ជា​តំបន់​ដែល​​កំពុង​តែ​មាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​​អ្នក​វិនិ​យោគ​ក្នុងការ​បណ្តាក់​ទុន​រក​ទទួល​ទាន​ក្នុង​វិស័យ​ផ្សេងៗ ដូចជា​ខាង​លំនៅឋាន​ និង​ធ្វើ​ជា​រោង​ចក្រ​ជាដើម ។ មិន​តែ​ប៉ុណ្ណោះ​នៅតាម​តំបន់​ផ្សេងៗ​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ ក៏​មាន​សក្តានុ​ពល​សម្រាប់​អ្នក​វិនិ​យោគ​មិន​ចាញ់​គ្នា​ប៉ុន្មាន​នោះ​ទេ ។