ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​ចែក​ចាយ​គ្រឿង​ញៀន​០៤នាក់​ ដកហូត​ថ្នាំញៀន​០៨​កញ្ចប់​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ជនសង្ស័យ​ចែក​ចាយ​​គ្រឿង​ញៀន​ចំនួន​០៤​នាក់ ក្នុង​នោះស្រី​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួនជា​បន្តបន្ទាប់ កាលពីថ្ងៃទី​០៥-០៦​​ កុម្ភៈ ២០១៤ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់​ កាបូប​០១ ទូរ​ស័ព្ទ​ដៃ​០១​គ្រឿង ម៉ូតូ​ចំនួន​​០២​គ្រឿង និង​ឧ​បករណ៍​ប្រើ​ប្រាស់​គ្រឿង​មួយ​ចំនួន​ទៀត ។

ខេត្ត​កំពង់ចាម ៖ ជនសង្ស័យ​ចែក​ចាយ​​គ្រឿង​ញៀន​ចំនួន​០៤​នាក់ ក្នុង​នោះស្រី​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួនជា​បន្តបន្ទាប់ កាលពីថ្ងៃទី​០៥-០៦​​ កុម្ភៈ ២០១៤ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់​ កាបូប​០១ ទូរ​ស័ព្ទ​ដៃ​០១​គ្រឿង ម៉ូតូ​ចំនួន​​០២​គ្រឿង និង​ឧ​បករណ៍​ប្រើ​ប្រាស់​គ្រឿង​មួយ​ចំនួន​ទៀត ។

លោកវរ​សេនីយ៍​ទោ​ សោម រស់ នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត បាន​ឱ្យដឹងថា ជន​សង្ស័យ​ទាំង​០៤​នាក់ ទី​១​-ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ​២៩​ឆ្នាំ ,ទី២​-​ឈ្មោះ​ចាន់ រស្មី ភេទប្រុស អាយុ​២៦ឆ្នាំ មានទី​លំនៅ​ភូមិ​តាណេង សង្កាត់សំបួរ​មាស ក្រុង​កំពង់ចាម ,ទី៣​-ឈ្មោះ ឯក វិច្ឆិកា ហៅកា ភេទប្រុស ​អាយុ​២៥ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាន់ សេរីរ័ត្ន​ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

លោក​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត បាន​ឱ្យដឹង​ទៀតថា កាលពី​យប់ថ្ងៃទី​០៥ កុម្ភៈ មាន​មនុស្ស​ចំនួន​០៤​នាក់ បាន​នាំគ្នា​សេព​គ្រឿង​ញៀន​ ក្នុង​ដី​ចម្ការ​មួយ​កន្លែង​ ស្ថិត​នៅ​តាម​ផ្លូវ​ច្រក​ចូល​ ភូមិ​ប្រសំ ឃុំ​រអាង​ ស្រុក​កំពង់សៀម ។ លុះ​ពេល​កំពុង​សេព​គ្រឿង​ញៀន ពួក​គេ​បាន​បង្ក​ជម្លោះ​ ធ្វើ​ឱ្យផ្អើលដល់​សមត្ថកិច្ច​ ដែល​ដើរ​ល្បាត​ឃើញ​ដេញ​ចាប់​បាន​០២​នាក់​ភ្លាម​ៗ គឺ​​ឈ្មោះ ឯក វិច្ឆិកា និង​ប្រពន្ធ​ឈ្មោះ ចាន់ សេរីរ័ត្ន​ ដកហូត​បាន​ថ្នាំញៀន​០១​កញ្ចប់​តូច ចំណែក​០២​នាក់​ទៀត​រត់​គេច​បាត់​ ។

រហូត​មក​ដល់រសៀលថ្ងៃទី​០៦ កុម្ភៈ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ បែន រ័ត្ន​ ស្នងការ​នគបាល​ខេត្ត កម្លាំង​សមត្ថកិច្ច​​បាន​តាម​ចាប់​បក្ស​ពួក​០២​នាក់​ទៀត​​ ដោយ​ប្រើ​វិធីញុះ​ញង់ តាម​រយៈស្ត្រី​ឈ្មោះ​ចាន់ សេរីរ័ត្ន ​ណាត់​ជួប​ទិញ​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់ ខណៈពេល​ជិះ​ម៉ូតូ​យក​ថ្នាំញៀន​មក​ឱ្យ​​ ក្នុង​បរិវេណ​វត្ត​ដី​ដុះ​ ស្ថិត​នៅ​ភូមិ​ទី២​ សង្កាត់​វាល​​វង់ ក៏ត្រូវបាន​ចាប់​ខ្លួន​២​នាក់ទៀត​ មានឈ្មោះ លី ម់ៅ ជាអ្នក​ឌុប និង​ឈ្មោះ រស្មី ដោយ​ឆែក​​រក​ឃើញ​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​តូច​លាក់​ក្នុង​កញ្ចប់​បារី និង​នាំ​ទៅ​ឆែក​ឆេរ​ផ្ទះ​នៅ​ភូមិ​តាណេង​​ សង្កាត់សំបួរមាស ឃើញ​ថ្នាំ​ញៀន​​០១​កញ្ចប់​ទៀត រួច​យក​ទៅសាកសួរ​នៅ​ស្នង​កា​រដ្ឋាន​នគរបាល​ខេត្ត​​ ៕​