ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈបើកគោកយន្តកន្ត្រៃយ៍ដើរឃោសនារកបច្ច័យដើម្បីកសាងវត្តភ្នំជញ្ជាំង ខណៈដែលលើកមេក្រូដែលចងភ្ជាប់នឹងប្ញស្សីមកនិយាយក៏ប៉ះទៅនឹងខ្សែភ្លើងស្រាត បណ្តាលឱ្យចរន្តឆ្លងឆក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ កុម្ភៈ ២០១៤ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះកាន់ ធី អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការរងបានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ គឺដោយសារជនរងគ្រោះយកប្ញស្សីរស់នៅសើម ហើយពេលលើកទៅដាក់ក្បាលមេក្រូប៉ះនឹងខ្សែភ្លើងស្រាត បណ្តាលឱ្យចរន្តភ្លើងឆ្លងឆក់ស្លាប់តែម្តង ចំណែកអាចារ្យយកកន្ទុយខ្សែមេក្រូបំរុងដោតនឹងអំភ្លី ក៏ឆក់ផងដែរ តែរងរបួសស្រាល ។ បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចប្រគល់សពទៅឱ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ