ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដុំថ្ម​រង​របួស​ធ្ងន់​​​ ដោយ​មិន​ដឹង​មូល​​ហេតុ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​នឹង​ដុំថ្ម​ បណ្តាល​ឲ្យ​​រង​របួស​ធ្ងន់​សន្លប់​​​ ដោយ​មិន​ដឹង​មូល​​ហេតុ​ ហើយ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២យប់​ រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​មុខ​សណ្ឋា​គារ​ប្រេ​ស៊ីដង់​ ស្ថិត​ក្នុងសង្កាត់​ផ្សារដេប៉ូទី៣​ ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​មាន​ឈ្មោះ សារ៉ន​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ មុខ​របរ​ជា​អ្នក​បើក​បរ​រថ​យន្ត​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ ខណ្ឌ​ទួល​គោក​។

តា​មប្រភព​ព័ត៌​មា​ន​បាន​ឲ្យ​ដឹង​ថា​ មុន​​ពេល​កើត​ហេតុ​ គេ​បាន​ឃើញ​បុរស​រង​គ្រោះ​ចេញ​ពីហាង​ផឹក​ស៊ី​ ១កន្លែង​ ដើរ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ គោល​បំណង​​ត្រលប់​ទៅ​ផ្ទះ​វិញ ខណៈ​មក​ដល់​មុខ​​សណ្ឋា​គារ​ប្រេ​ស៊ីដង់​ ក៏​មាន​ជន​សង្ស័យ​មា​នគ្នា​ ៣ ទៅ ៤នាក់​ ជិះ​ម៉ូតូ​ ២គ្រឿង​ ប្រដាប់​ដោយ​ដុំ​ថ្ម​ ធ្វើ​សកម្ម​ភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ បណ្តាល​ឲ្យរ​ង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​​ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។

ចំណែក​សមត្ថ​កិច្ច​មិន​ព្រម​តាម​ចាប់​ជន​សង្ស័យ​ទេ បែរ​ជា​ឃាត់​អ្នក​កាសែត​មិន​ឲ្យ​ថត​រូប​ជន​រង​គ្រោះ​ទៅ​វិញ​ បណ្តាល​ឲ្យ​ជន​សង្ស័យ​ជិះ​ម៉ូតូ​រត់​​គេច​ខ្លួន​បាត់​អស់​៕