ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន ​ពី​បទ​លួចដែ​ក​ក្នុង​រោង​ចក្រកិ​ន​ម្សៅ​ដំឡូងមី​យក​ទៅ​លក់​

11 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិ​ន ៖​ ជន​សង្ស័យ​ជា​កម្មករ​ម្នាក់​ត្រូវបា​នស​ន្ដិ​សុខ និ​ង​ម្ចាស់​រោង​ចក្រ​កិន​ម្សៅ​ដំឡូង​មី ​នាំ​គ្នា​ចាប់​ឃាត់​ខ្លួន​ប្រគល់​ឲ្យស​មត្ថ​កិច្ច​ស្នងកា​រន​គរ​បាល​ខេត្ត​ ដោយ​ចោទ​ពី​បទ​លួច​យក​ដែក​ពី​រោង​ចក្រ​ទៅ​លក់​ឲ្យ​ស្តង់​អេត​ចាយ។​ ការ​ចាប់​ឃាត់​ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ​៩ ​និង ​៣០​នាទី​ ព្រឹក​ថ្ងៃទី០​៥ ​កុម្ភៈ ​២០១៤ ​ខណៈ​ដែល​បុរស​ជន​សង្ស័យ​កំពុង​ដើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៥៧ ​នៅ​ខាង​លិច​ហាង​ពិភព​ពេញ​ចិត្ដ​ ស្ថិត​ក្នុង​ភូមិ​បរ​ឌិន​នៀវ ​សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃលិ​ន​។

ជន​សង្ស័យ​មាន​ឈ្មោះ ​ហេង ​ហៅ​គា ​ភេទ​ប្រុស ​អាយុ ២​២​ឆ្នាំ ​ជា​កម្ម​ករ​ ស្នាក់​នៅ​ក្នុង​ភូមិ​តាគ្រក់​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល ខេ​ត្ដ​បាត់​ដំបង​។ តាម​ប្រភពព័​ត៌​មាន​ពី​សន្ដិ​សុខ​យាម​រោង​ចក្រ​ម្សៅ​មី​ខាង​លើ ​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ត្រូវ​ជា​បង​ប្អូន​នឹង​គ្នា​ជា​មួយ​ម្ចាស់រោ​ង​ចក្រ ​ដោយ​មុន​ពេល​ចាប់​ឃាត់​ខ្លួន​ ម្ចាស់​រោង​ចក្រ​បាន​នាំ​យក​ជន​សង្ស័យ​ខាង​លើ​មក​ពី​ខេត្ដ​បាត់​ដំបង​ ដើម្បី​ឲ្យ​ជួយ​ធ្វើ​ការ​ងារ​ និង​មើល​កិច្ចការ​នៅ​ក្នុង​រោង​ចក្រ​របស់​ខ្លួន។​

តែ​ក្រោយ​ពីជ​ន​សង្ស័យ​ចូល​មក​ធ្វើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​បាន​ត្រឹម​តែ​ ២ ​ទៅ ​៣​ខែ ​ក៏​ធ្វើ​សកម្ម​ភាព​លួច​យក​ដែក​ពីរោ​ង​ចក្រ​របស់​ខ្លួន​ទៅ​លក់​ដូរ​ឲ្យ​អ្នក​ទិញ​អេត​ចាយ​ ហើយ​ដែក​នៅ​ក្នុង​រោង​ចក្រ​បាន​បាត់​បង់​ជា​បន្ដ​បន្ទាប់​ ដូច​ជា ​ដែក​ជ្រុង​ចំនួន ​៦​ដើម ​និង​ដែក​បន្ទះ ​ចំនួន ​៨​សន្លឹក ​ផង​ដែរ​។ បន្ទាប់​ពីមា​ន​ការ​សង្ស័យ​ ទើប​ម្ចាស់​រោង​ចក្រ​ ព្រម​ទាំង​សន្ដិសុ​ខកា​រ​ពារ​រោង​ចក្រ ​បាន​លួច​តាម​ដាន​ និង​ឃ្លាំ​មើល​ជន​សង្ស័យ​ខាង​លើ​អស់​រយៈ​ពេល​យ៉ាង​យូរ ​ទើប​ចាប់​ភស្តុតា​ងបា​ន ​តែ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​។

លុះ​ក្រោយ​មក​ ពេ​លដែល​​សន្តិ​សុខ និង​ម្ចាស់​រោង​ចក្រ​ឃើញ​ជន​សង្ស័យ​កំពុង​តែ​ដើរ​ម្នាក់​ឯង​នៅ​ភូមិ​កើត​ហេតុ​ខាងលើ​ ក៏​ធ្វើកា​រចា​ប់ឃា​ត់​ខ្លួន​ប្រគល់​ជូនស​មត្ថ​កិច្ច​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល ​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃ​លិន ​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕​