ជនជាតិជប៉ុនម្នាក់នាំនារីបម្រើផ្លូវភេទឡើងផ្ទះសំណាក់រួចមិនឲ្យលុយ និងប្រើហិ.ង្សាលើនាង ផ្អើលប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចមកអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់បាននាំនារីបម្រើផ្លូវភេទម្នាក់ឡើងផ្ទះសំណាក់ហើយ បែរជាមិនឲ្យលុយនាង ថែមទាំងប្រើហិ.ង្សាលើរូបរាងកាយនាងថែមទៀត ធ្វើឲ្យនារីនោះ ទ្រាំមិនបានក៏រត់ចេញមកក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ដល់សមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។
ចែករំលែកព័តមាននេះ