ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធ​ ចុះ​ជួប​សួរ​សុខ​ទុក្ខ​ដល់​នាយ ​នាយ​រង​ និង​ពល​អាវុធ​ហត្ថ ​ខេត្ត​ប៉ៃលិ​ន​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ នៅ​ទី​បញ្ជាកា​រក​ងរា​ជអា​វុធ​ហត្ថ​ខេត្ត ​កាល​ពី​ថ្ងៃទី០​៥​ កុម្ភៈ ​២០១៤ ​លោក​ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធ​ មេ​បញ្ជា​ការ​រង​ស្នង​ការ ​ស្នង​ការ​ដ្ឋាន​ប្រភព​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក​វរ​សេនីយ៍​ទោ ​ហ្វ្រង់ ​ស្វ័រដឺ​ប៉េរីយ៉េ ​ទី​ប្រឹក្សា​បារាំង​ អម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ជួប​សំណេះ​សំណាល ​និង​សួរ​សុខ​ទុក្ខ​ដល់​នាយ​ នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ខេត្ត។​

ខេត្ត​ប៉ៃ​លិន ​៖ នៅ​ទី​បញ្ជាកា​រក​ងរា​ជអា​វុធ​ហត្ថ​ខេត្ត ​កាល​ពី​ថ្ងៃទី០​៥​ កុម្ភៈ ​២០១៤ ​លោក​ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធ​ មេ​បញ្ជា​ការ​រង​ស្នង​ការ ​ស្នង​ការ​ដ្ឋាន​ប្រភព​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​លោក​វរ​សេនីយ៍​ទោ ​ហ្វ្រង់ ​ស្វ័រដឺ​ប៉េរីយ៉េ ​ទី​ប្រឹក្សា​បារាំង​ អម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ជួប​សំណេះ​សំណាល ​និង​សួរ​សុខ​ទុក្ខ​ដល់​នាយ​ នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ខេត្ត។​

លោក​ឧត្តម​សេនីយ៍​ត្រី ​វ៉ាន់ ​ណាឡុង ​មេ​បញ្ជាកា​រ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​ធ្វើ​របាយ​ការណ៍​ពី​សកម្ម​ភាព​ និង​លទ្ធ​ផល​ប្រតិបត្តិកា​រ​តាម​តួនាទីភា​រកិច្ច​របស់​កង​រាជ​អាវុធ​ហត្ថ ​ក្នុង​កិច្ច​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​កាល​ពី​ឆ្នាំ​កន្លង​មក​ ដោយ​បាន​ទទួល​​នូវ​លទ្ធ​ផល​ល្អ​ប្រសើរ។​

ជាក់​ស្តែង ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​សហការ​ជា​មួយស​មត្ថ​កិច្ច​ពាក់​ព័ន្ធ ​និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ ចុះ​បង្ក្រាប​បទ​ល្មើស​នា​នា ​ដែល​បាន​កើត​ឡើង​ក្នុង​ភូមិ​សាស្ត្រ ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​បាន​ទាន់​ពេល​វេលា​ ហើយ​បាន​ថែ​រក្សា ​និង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ជូ​ន​ប្រជា​ពល​រដ្ឋ ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​ដែល​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិ​ត​ដោយ​គ្មា​នកា​រភ័យ​ព្រួយពី​អសន្តិ​សុខ​អ្វី​នោះឡើ​យ។​

លោក​វរ​សេនីយ៍​ទោ ​ហ្វ្រង់ ​ស្វ័រដឺប៉េរីយ៉េ ​បានមា​ន​ប្រសាសន៍​ឲ្យដឹ​ង​ថា ​ទី​ប្រឹក្សា​បារាំង​ អម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​មាន​តួនាទីភា​រ​កិច្ច​ជួយ​ផ្តល់​សម្ភារ​សម្រាប់​ប្រើ​បាស់​លើកា​រ​ស្រាវ​ជ្រាវ​បទ​ល្មើស​នា​នា ​ដល់​កង​រាជ​អាវុធ​ហត្ថនៅ​តា​ម​បណ្តាខេ​ត្ត ​និងស​ហ​ប្រតិ​បត្តិកា​រ ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាលដ​ល់​មន្ត្រី​យុត្តិធម៌​ ឲ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចុះ​ស៊ើបអ​ង្កេតប​ទ​ល្មើស ដែ​លបា​នកើ​តឡើ​ង។​

លោក​ឧត្ត​មសេនីយ៍​ឯក​ ប្រាក់ ​សិទ្ធ ​ក៏បា​ន​កោត​សរសើរ​ដល់​នាយ ​នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ខេត្ត​ទាំង​អស់​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ការ​ពារ​សន្តិ​សុខ​សុវត្តិភា​ព​សង្គម​បាន​លទ្ធ​ផល​ល្អ ​ជា​ពិសេស​បាន​ពង្រឹង​សាមគ្គី​ភាព​ និង​កិច្ច​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ​កសាង​អង្គភា​ព​បាន​រីក​ចម្រើន​គួរ​ឲ្យក​ត់​សម្គាល់។​ លោក បាន​លើក​ឡើងថា​ ​នាយ ​នាយ​រង​ និង​ពល​អាវុធ​ហត្ថ​ មាន​ភារកិច្ច​ និង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែ​រក្សា​សន្តិ​សុខ ​បង្ការ​ បង្រ្កាប​ និង​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ ​ធា​នា​បាន​នូវ​សុខ​សន្តិ​ភាព ​ស្ថេរ​ភាព​ជូន​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ។​

ដូច្នេះ ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទាំង​អស់​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហកា​រ​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ ​ដើម្បី​រួម​គ្នា​ថែ​រក្សា​ការ​ពារ​សន្តិ​សុខស​ណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​គ្រប់​ពេល​វេលា។​ ក្នុងឱ​កាស​នោះ ​លោក​វរ​សេនីយ៍​ទោ ​ហ្វ្រង់ ​ស្វ័រដឺប៉េរីយ៉េ ​ក៏បា​ន​ប្រគល់​ម៉ា​ស៊ីន​ថត​ចម្លង​ ១គ្រឿង ​និង​សម្ភារ​មួយ​ចំនួន​ទៀត ​ដែល​ជា​អំណោយ​របស់​ទី​ប្រឹក្សា​បារាំង​ អម​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដល់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ផង​ដែរ។​

នៅ​ថ្ងៃ​​ដដែ​ល​នោះ​ លោក​ឧត្តម​សេនីយ៍​ឯក​ ប្រាក់ ​សិទ្ធ ​និង​ លោក​វរ​សេនីយ៍​ទោ ​ហ្វ្រង់ ​ស្វ័រដឺ​ប៉េរីយ៉េ ​រួម​ដំណើរ​​ដោយ លោ​ក​ឧត្តម​សេនីយ៍​ត្រី ​វ៉ាន់ ​ណាឡុង ​បាន​ចុះ​ត្រួតពិ​និត្យ​សម្ភារ ​និង​អគារ​ នៅ​ទី​បញ្ជា​ការ​អាវុធ​ហត្ថ​ខេត្ត ​ទី​បញ្ជា​ការ​អាវុធ​​ហត្ថ​ក្រុង​ប៉ៃលិ​ន ​និង​ស្រុក​សា​លា​ក្រៅ៕ ​