ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​សម្លា.ប់គ្រប​ចំបើង ឃាត់​ខ្លួនបុរស​ចំណាស់​ម្នាក់ ដែល​ធ្លាប់ទំនាក់​ទំនង​ស្នេហា

11 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ​៖ ​សមត្ថ​កិច្ច​​​បាន​សម្រេច​ឃាត់​ខ្លួន​​​បុរស​ម្នាក់ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ​ដោយ​ផ្អែក​លើ​​ភស្តុ​តាង​នានា ​និងការ​ផ្តល់​​តម្រុយ​​ពីសាក្សី​​ផង ​ដែល​សង្ស័យ​ថា ​ជន​នេះ​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​ទៅ​លើ​ស្ត្រី​​ម្នាក់ ​នៅ​ភូមិ​​ទូល​ច្រនៀង ​​ឃុំ​បាយ​​ដំរាំ ​ស្រុក​បាណន់ ​កាល​​ពីថ្ងៃ​ចន្ទ​​ដើម​សប្តាហ៍​​នេះ ។

ខេត្ត​​បាត់​ដំបង​ ​៖ ​សមត្ថ​កិច្ច​​​បាន​សម្រេច​ឃាត់​ខ្លួន​​​បុរស​ម្នាក់ ​​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ​ដោយ​ផ្អែក​លើ​​ភស្តុ​តាង​នានា ​និងការ​ផ្តល់​​តម្រុយ​​ពីសាក្សី​​ផង ​ដែល​សង្ស័យ​ថា ​ជន​នេះ​​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​ទៅ​លើ​ស្ត្រី​​ម្នាក់ ​នៅ​ភូមិ​​ទូល​ច្រនៀង ​​ឃុំ​បាយ​​ដំរាំ ​ស្រុក​បាណន់ ​កាល​​ពីថ្ងៃ​ចន្ទ​​ដើម​សប្តាហ៍​​នេះ ។ ​​នាយ​ផ្នែក​សំណុំ​រឿង​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​លោក​សុខ ​សារិន ​ឱ្យដឹង​ថា ​ជន​សង្ស័យ​​ដែល​ត្រូវ​​ឃាត់​ខ្លួន​ឈ្មោះ​យ៉ាន់ ​​ឆេត ​អាយុ​៥៣​ឆ្នាំ ​រស់​នៅ​ក្នុងភូមិ​​-​ឃុំ​កើតហេតុ​ខាង​លើ ​។

​​លោក​និយាយ​ថា ​ក្រោយ​​ពី​កើត​ហេតុ​​ដោយ​មាន​​ការ​បំភ្លឺ​​ពី​សាក្សី​ ​និង​ភស្តុតាង​​​មួយ​ចំនួន​ដែល​សមត្ថ​កិច្ច​​ស្រាវ​ជ្រាវ​​រក​​ឃើញ​​ផង​​នោះ​​ឈ្មោះ​​យ៉ាន់​ ឆេត ​ត្រូវគេ​សង្ស័យថា ​អាច​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​បទ​«​ឧក្រិដ្ឋ​ »​នេះ ​ប៉ុន្តែ​​​ជន​នេះ​បាន​​បដិសេធ​​រាល​់​ការ​​ចោទ​ប្រកាន់​​ បើ​​ទោះ​​ជា​មាន​ភស្តុតាង ​និងការចង្អុល​​បង្ហាញ​ពី​សាក្សី​​ក្តី ។ ​គួរ​កត់​សម្គាល់​​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​​បន្ទាប់​ពី​​សាច់​ញាតិ​ប្រទះ​ឃើញ​​​សព​ស្ត្រី​រង​គ្រោះ​​ជន​សង្ស័យ​​ឈ្មោះ​យ៉ាន់​ ឆេត ​​​ក៏​​ត្រូវ​​កម្លាំង​កង​រាជ​​​អាវុធ​ហត្ថ​​ស្រុក​បាណន់ ​នាំ​ខ្លួន​ទៅ​​សួរ​នាំ​មួយ​សន្ទុះ​​ដែរ តែ​បាន​​ដោះ​លែង​វិញ ​ក្រោយ​​ពីគ្មាន​ភស្តុតាង​​ ​និង​សាក្សី ​ដាក់​បន្ទុក ។ ​ទោះ​បី​​ជា​បែប​ណា ​បុរស​នេះ​នៅតែ​ស្ថិត​ក្នុងការ​សង្ស័យ​​របស់​សមត្ថកិច្ច​​ដដែល ​ដោយសារ​តែ​​ជន​នេះ​មាន​ដី​ចម្ការ​​​នៅ​ក្បែរ​នោះ ​និងមាន​ប្រវត្តិ​​​​ធ្លាប់​​​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​​​ជាមួយ​ស្ត្រី​រង​គ្រោះ​ដែរ ។ ​ក្រោយ​ពី​កង​រាជ​អាវុធ​ហត្ថ​​ដោះ​លែង ​ជន​នេះ​ក៏​ត្រូវ​កម្លាំង​​នគរ​បាល​ស្រុក​​បាណន់ ​និង​កម្លាំង​​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​នៃ​ស្នងការ​​ខេត្ត​​នាំ​ខ្លួន​ទៅ​​សួរនាំ​ម្តង ​តែ​បាន​​ដោះ​លែង​បុរស​នេះ​វិញ ​​​​ទៀត​​ក្នុងហេតុ​​ផល​ដូចគ្នា​​ដដែល ។

​​ប៉ុន្តែ​កម្លាំង​នគរ​បាល​ជំនាញ​មិន​បាន​ងាក​ទៅ​កំណត់​​​ម​ុខ​សញ្ញា​​​ណា​ផ្សេង​ទេ ដោយ​​​​ប្រឹង​​ប្រែង​ស្វែង​រក​សាក្សី​​និង​ភស្តុ​តាង​នានា ​ដើម្បី​​ដាក់​បន្ទុក​លើ​បុរស​នេះ រហូត​ឈាន​​ដល់​ការ​សម្រេច​ឃាត់​ខ្លួន​​​ឈ្មោះ​យ៉ាន់ ឆេត​ ​នេះ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​៥​ កុម្ភៈ ​តែ​ម្តង ​​ដោយ​យោង​តាម​បញ្ជា​របស់​លោក​ស្នង​ការ​ខេត្ត ​និងមានការ​ឯក​ភាព​ពីតំណាង​​អយ្យ​​ការ​ផង​​​ដែរ ។ ​លោកសុខ ​សារិន ​នា​យ​ផ្នែក​​សំណុំ​រឿង​បញ្ជាក់​ថា ​​ក្រោយ​ពី​ឃាត់​ខ្លួន​​សមត្ថកិច្ច​​រក​ឃើញ​​ពូ​ថៅ​​១​ និង​​អាវ​ដៃ​វែង​ពណ៌​ផ្ទៃ​មេឃ​​១​មាន​ស្នាម​​ប្រឡាក់​​ឈាម ​ដែល​បុរស​នេះ​​តែ​​ង​ពាក់​​ជា​ប្រចាំ​​ទៅចម្ការ​​នៅ​​ក្បែរ​កន្លែង​កើតហេតុ​​នោះ ។ ​ប៉ុន្តែ​​​បុរស​នេះ​បាន​យក​អាវ​នោះ​ទៅ​បោក​គក់​​ សំលៀង​ពូថៅ​ និង​ផ្លាស​់ប្តូរ​​ដង​ពូថៅ​ថ្មី​យ៉ាង​តក់​​ក្រហល់​​ដំណាល​គ្នា​នឹង​ថ្ងៃ​កើត​ហេតុ ​ដែល​គេ​សង្ស័យ​​សកម្ម​ភាព​របស់​​ជន​នេះ​ថា ​បាន​ព្យា​យាម​លុប​​បំបាត់​ស្លាក​ស្នាម​​ភស្តុ​តាង ។ ​ម្យ៉ាង​​​ទៀត​​បើ​តាម​​ការ​បំភ្លឺ​​​ពីសាក្សី​​នានា​ថា បុរស​នេះ​ក៏​​មាន​ពាក់​ព័ន្ធ​នឹងរឿង​​ស្នេហាលួច​​លាក់​​ជា​មួយ​​នឹង​​ស្ត្រី​រង​គ្រោះ​ទៀត​ផង ។ ទោះ​​ជា​មាន​ការ​​បំភ្លឺ​​ពី​សាក្សី ​និងមាន​​ភស្តុ​តាង​​ដែល​អាច​ដាក់​បន្ទុក​បាន​មែន ​តែ​ជន​​សង្ស័យ​​​ឈ្មោះ​យ៉ាន់ ឆេត ​​មិន​​បាន​សារ​ភាព​​អំពី​កំហុស​​របស់​ខ្លួន​​​​ដែរ​​ ដោយ​​បដិ​សេធ​​រាល់​ការ​​ចោទ​ប្រកាន់​​ទាំង​នេះ ​។ ​​

បុរស​វ័យ​​​ជាង​ពាក់​កណ្តាល​​ជីវិត​​រូបនេះបាន​ពន្យល់​​​ប្រាប់​​សមត្ថ​កិច្ច​​អំ​ពីភស្តុ​តាង​​ដែល​សមត្ថ​កិច្ច​រក​​ឃើញ​​នោះ​ថា ​ពូថៅ​​​គឺខ្លួន​ទើប​សំលៀង ​និង​ទើប​ផ្លាស់​​ប្តូរ​​ដង​មែន ព្រោះ​វារលុង ​រី​ឯ​អាវ​​ដែល​មាន​ប្រឡាក់​​ដូច​ឈាម​នោះ​គឺ​ប្រឡាក់​​ជ័រ​ចេក​​ទេ ។ ប៉ុន្តែ​បន្តិច​​ក្រោយ​មក​​នេះ​បាន​បញ្ជាក់ថា ​អាវ​នោះ​គឺ​​​ប្រឡាក់​​ជ័រ​ដំឡូង​ឈាម​​មាន​​់​​ទៅ​វិញ ​ហើយ​ការ​សំលៀង​ពូ​ថៅ ​ប្តូរ​​ដង​ថ្មី ​និង​​ការ​បោក​គក់​អាវ​ដែល​ប្រឡាក់​​ជ័រ​ដំឡូង​​ឈាម​មាន់​​នោះ​គឺ​ខ្លួន​​ធ្វើ​ឡើង​នៅចំថ្ងៃ​ដែល​ស្ត្រី​រង​​គ្រោះ​​ត្រូវ​គេ​សម្លាប់ តែ​មិន​ពាក​​់​ព័ន្ធ​នឹង​ខ្លួន​
ទេ ។ ​សូម​បញ្ជាក់​​ថា ស្ត្រី​រង​​គ្រោះ​​​​ឈ្មោះ​ហូ ហួច ​អាយុ​៤២​ឆ្នាំ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ពូថៅ​​កាប់​សម្លាប់​​យ​៉ាង​ព្រៃ​ផ្សៃ​​កាល​ពីថ្ងៃទី​៣ កុម្ភៈ ​គ្រា​ដែ​ល​ស្ត្រី​​រូប​នេះ​ដឹក​​គោ​យក​ទៅ​​ចង​ឱ្យ​ស៊ី​ស្មៅនៅ​ខាង​ក្រោយ​​​ភូមិ​​តាម​ទម្លាប់​​របស់គាត់ ។ ​សព​ស្ត្រី​​រូប​នេះ​ត្រូវ​សាច់​ញាតិ​​ស្វែង​រក​​ឃើញ​​នៅ​ក្បែរ​គុម្ពោត​​ព្រៃ​ដោយ​មាន​​គ្រប​ចំបើង ដើម្បី​បិត​បាំង​​ផង និង​មាន​ស្នាម​​កាប់​ចំនួន​២​ពូថៅ​​ចំ​ក​ញ្ចឹង​​កពី​ក្រោយ ។

លោក​​ជេត ​វណ្ណនី ​ស្នង​ការ​​រង​ខេត្ត​​បញ្ជាក់​ថា ​តា​ម​ការ​បំភ្លឺ​របស់​សាក្សី​​ និង​​ភស្តុ​តាង អាច​​ដាក់​បន្ទុក​​​​ជន​សង្ស័យ​នេះ​បាន​ បើ​​ទោះ​ជា​ជន​សង្ស័យ​​បាន​ប​ដិ​សេធ​​មិ​នទទួល​​ខុស​ត្រូវក្តី ។ ​លោក​ស្នងការ​​រង​រូប​នេះ​និយាយ​ថា ​ដោយ​​យោង​តាម​ការ​បំភ្លឺ​​ពី​សាក្សី ​ភស្តុងតាង​​​មួយ​ចំនួន​​ដែល​សមត្ថ​កិច្ច​​រក​ឃើញ​ និងតាម​រយៈ​ប្រវត្តិ​ខ្លះៗ​​ដែល​​ជន​នេះមាន​ទំនាក​់​ទំនង​​ជា​មួយស្ត្រី​​រង​គ្រោះ​​កន្លងមក ​លោក​ព្រះ​​រាជ​អាជ្ញា​​ និង​លោកស្នង​ការ​​​ខេត្ត​​បាន​សម្រេច​​បញ្ជា​​ឱ្យ​ឃាត់​​ខ្លួន​​ជន​នេះ ​កសាង​​សំណុំ​​រឿង​​បញ្ជូន​ទៅ​​តុលាការ​​ហើយ​​ ដើម្បី​​រង់​ចាំ​បើក​​ការ​​​ស៊ើុប​​អង្កេត​​ជា​បន្ត​ទៀត៕