ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ពស្រី​លង្កា​ទទួល​ការចោទ​ប្រកាន់​ជា​ថ្មី​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​

11 ឆ្នាំ មុន

ក្នុង​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​​ទី​៦ ​កុម្ភៈ​​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​អះ​អាង​ថា​ កង​ទ័ព​រដ្ឋាភិបាល​ស្រី​លង្កាបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ភាគ​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​សង្គ្រាម​ស៊ីវិល ហើយ​អាច​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់​នូវភស្តុតាង​ទាំង​ឡាយ​នៃ​ការ​សម្លា.ប់​រង្គាល ។​

ក្នុង​របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​​ទី​៦ ​កុម្ភៈ​​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​អូស្ត្រាលី​មួយ​អះ​អាង​ថា​ កង​ទ័ព​រដ្ឋាភិបាល​ស្រី​លង្កាបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ភាគ​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​សង្គ្រាម​ស៊ីវិល ហើយ​អាច​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់​នូវភស្តុតាង​ទាំង​ឡាយ​នៃ​ការ​សម្លាប់​រង្គាល ។​

ប្រទេស​ស្រី​លង្កាជាទីលាន​នៃ​ជម្លោះ​បង្ហូរ​ឈាម​រយៈ​ពេល​យ៉ាង​យូរដល់​ទៅ​២៦​ឆ្នាំ​ រវាង​កង​ទ័ព​រដ្ឋាភិបាល​ និង​ពួក​បំបែក​ខ្លួន​និយម​ខ្លា​តា​មិល ។​ មនុស្ស​ជាង​១០០.០០០​នាក់​បាន​ត្រូវ​ស្លាប់​រវាង​ឆ្នាំ​១៩៨៣​ ទៅ​២០០៩​ ហើយ​មនុស្ស​ជាច្រើន​ពាន់​នាក់ ពិសេស​ពួក​តា​មិល​នៅតែ​បាត់​ខ្លួន ។​ ជម្លោះ​នោះបាន​បញ្ចប់​ក្នុង​ថ្លុក​ឈាម​ ។ យោង​តាម​អ.ស.ប​ ថា ជន​ស៊ីវិល​តា​​មិល​ដល់​ទៅ​៤០.០០០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​បុ៉ន្មាន​ខែ​ចុង​ក្រោយ​នៃ​ជម្លោះ​ដែល​ចប់​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០០៩​ ក្រោយ​ពី​ការ​កម្ទេច​កង​កម្លាំង​បំបែក​ខ្លួន​និយម​នៃ​ក្រុម​ខ្លា​តា​មិល​ និង​ការ​សម្លាប់​េមដឹក​នាំ​ពួក​គេ​ លោក​វើុលូ​ពីល​ឡៃ​ ប្រា​បាការ៉ាន ។​ តួ​លេខ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រុង​កូឡុំ​បូ ។​

អង្គការ PUBLIC INTEREST ADVOCACY CENTRE (PIAC) ជា​អង្គការ​ឯក​រាជ្យ​ការពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​មួយ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​សរសេរ​ថា​ ទោះ​បី​អំពើ​ហិង្សា​ត្រូវ​បាន​ប្រព្រឹត្ត​ទាំង​សង​ខាង​ តែ​ភស្តុតាង​ទាំង​​ឡាយ​បង្ហាញ​ថា​ បណ្តាសមា​ជិក​កង​កម្លាំង​សន្តិ​សុខ​ស្រី​លង្កា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ភាគ​ច្រើន​បំផុត​ក្នុង​ដំណាក់​កាល​នៃ​ការសិក្សា ។​ របាយ​ការណ៍​របស់ PIAC ផ្អែក​លើពាក្យ​រៀប​រាប់​ ឬ​ដំណាល​របស់​សាក្សី​ទាំង​ឡាយ​អំពី​ការ​បាញ់​កាំ​ភ្លើង​ធំប្រឆាំង​បណ្តា​មន្ទីរ​ពេទ្យ​ ការ​ចាប់​រំលោភ​ ការធ្វើ​ទារុណ​កម្ម​ និង​ការ​ពិឃាត​ពួក​យុទ្ធ​ជន​ខ្លា​តា​មិល​ដែលបាន​ចុះ​ចូល​សារ​ភាព​នឹង​កង​ទ័ព​រៀប​រយ ។​ របាយ​ការណ៍​ដក​ស្រង់​ការ​រៀប​រាប់​របស់​ជន​តាមិល​ម្នាក់​ដែល​អះ​អាង​ថា រណ្តៅកប់​សព​រួម​ជាច្រើន​សិប​កន្លែង​ដែល​កប់​សាក​សព​ជន​ស៊ីវិល​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់​ក្រោយ​បញ្ចប់​ជម្លោះ។​
របាយ​ការណ៍​នោះ​មាន​ចំណង​ជើង​ថា​ «​កោះ​នៃ​និទណ្ឌ​ភាព​»​ បន្ត​ថា​ ប្រសិន​បើ​ភស្តុតាង​ទាំង​នេះ​បង្ហាញ​នៅ​មុខ​តុលាការ​​នោះ​នឹង​នាំ​ទៅ​ដល់​ការកាត់​ទោស​បណ្តាអ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ខាង​យោធា និង​នយោ​បាយ​ស្រី​លង្កា​ ។​

ការចេញ​ផ្សាយ​របាយ​ការណ៍​​នេះ​ធ្វើ​ឡើង​ពេល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប​ តាម​ការ​ផ្តួច​ផ្តើម​គំនិតរបស់​សហ​រដ្ឋ​អាមេរិក​ពិនិត្យ​គម្រោង​ដំណោះ​ស្រាយ​មួយ​ដែល​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាល​ស្រី​លង្កា​ ឱ្យ​ធ្វើ​ការ​បំភ្លឺ​លើ​ការ​វាយ​លុក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៩ ។​
អ្នក​នាំពាក្យ​កង​ទ័ព​ស្រី​លង្កា​ លោក​រូ​វ៉ាន​វ៉ានី​ ហ្គា​សូអូ​វីយ៉ា​ ចាត់​ទុក​របាយ​ការណ៍​នេះ​ថា​គ្មាន​មូល​ដ្ឋាន ។​ លោក​ក៏​មិន​ជឿ​ដែរ​ពី​ការពិត​ចំពោះ​ការរៀប​រាប់​របស់​សាក្សី​ទាំង​ឡាយ​ដែល​ថា​ ពួក​យោធា​លុប​បំបាត់​វត្ថុ​តាង​ទាំង​ឡាយ​នៃ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន ។

​ លោក​និយាយ​ថា តើ​លោក​អ្នក​ជឿ​ដែរ​ ដែល​យើង​អាច​គាស់​យក​ឆ្អឹង​មនុស្ស​ទាំងឡាយ​ក្នុង​បណ្តា​ភូមិ​ដែល​ពេល​នេះ​ប្រជា​ជន​រស់​នៅ​ពេញ​ ហើយ​បំផ្លាញ​ចោល​ភស្តុ​តាង​នោះ​បែប​ម៉េច ?​អង្គការសិទ្ធិ​មនុស្ស​ AMNESTY INTERNATIONALE ទាម​ទារ​ឱ្យ​មាន​ការ​សើុប​អង្កេត​អន្តរ​ជាតិ​មួយ​លើ​រឿង​នេះ​ ដែល​រដ្ឋាភិ​បាល​បាន​បដិសេធ ៕​