ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ា​ប៊ី​​សា​អូ​ឌីត​ ប្រហារ​ជីវិត​​អ្នក​ទោស​​ដោយ​កាត់​ក្បាល​​

11 ឆ្នាំ មុន

សារព័ត៌​មាន​​បរទេស​ផ្សាយ​ដោយ​យោង​តាម​​ប្រភព​​ក្រសួង​មហា​ផ្ទៃ​​អារ៉ា​ប៊ីសា​អូ​ឌីត​​ថា​ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ ឆ្នាំ​២០១៤​ អារ៉ា​ប៊ី​សាអូឌីត​​បាន​កាត់​ទោស​ប្រហារ​ជីវិត​​ ដោយ​កាត់​ក្បាល​​ជន​ជាតិ​​ប៉ា​គីស្ថាន​​ម្នាក់​ ពី​បទ​លួច​​នាំ​ចូល​គ្រឿង​ញៀន​ និង​ជន​ជាតិ​​អារ៉ា​ប៊ី​សាអូឌីត​​ម្នាក់​ទៀត​ ពី​បទ​សម្លា.ប់​​មិត្ត​ភក្តិ​ ។

សារព័ត៌​មាន​​បរទេស​ផ្សាយ​ដោយ​យោង​តាម​​ប្រភព​​ក្រសួង​មហា​ផ្ទៃ​​អារ៉ា​ប៊ីសា​អូ​ឌីត​​ថា​ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ ឆ្នាំ​២០១៤​ អារ៉ា​ប៊ី​សាអូឌីត​​បាន​កាត់​ទោស​ប្រហារ​ជីវិត​​ ដោយ​កាត់​ក្បាល​​ជន​ជាតិ​​ប៉ា​គីស្ថាន​​ម្នាក់​ ពី​បទ​លួច​​នាំ​ចូល​គ្រឿង​ញៀន​ និង​ជន​ជាតិ​​អារ៉ា​ប៊ី​សាអូឌីត​​ម្នាក់​ទៀត​ ពី​បទ​សម្លាប់​​មិត្ត​ភក្តិ​ ។

នៅ​ដើ​ម​ឆ្នាំ​​នេះ​ អារ៉ា​ប៊ី​សាអូ​ឌីត​ បាន​ប្រហារ​ជីវិត​​អ្នក​ទោស​​ចំនួន​៩​នាក់​​រួច​មកហើយ​។​  លោក​ ម៉ូហា​ម៉េដ​ ​អាសា​​​​រ៉ា​ហ្វ​រ៉ា​ម៉ា​ដុន​ ជន​ជាតិ​ប៉ាគី​ស្ថាន​​ត្រូវ​ចាប់​ខ្លួន​ ​ខណៈ​ពេល​​លួច​​នាំ​យក​គ្រឿង​ញៀន​​ចូល​អារ៉ា​ប៊ី​សាអូ​ឌីត​ ​​ដោយ​លេ​ប​លាក់​ទុក​​​​ក្នុង​ពោះ​ ។ ជ​ននេះ​ត្រូវ​​ប្រហារ​​ជីវិត​​នៅ​តំបន់​​មួយ​នា​​ ​ភាគ​ខាង​លិច​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆៀង​​ខាង​​​​​ត្បូង​​ប្រទេស​ ។

អារ៉ា​ប៊ី​សាអូ​ឌីត​ បាន​ប្រហារ​ជីវិតដោយ​កាត់​ក្បាល​​​​អ្នក​ទោស​ចំនួន​៧៨នាក​់ នៅ​ក្នុង​ឆ្នាំ​២០១៣​ ។ ​អគ្គ​​លេខាធិការ​​ផ្នែក​សិទ្ធិ​​ម​នុស្ស​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ឱ្យ​ដឹង​ថា​ ការ​ប្រហារ​ជីវិត​អ្នក​ទោស​​​នៅ​​អារ៉ា​ប៊ី​សាអូ​ឌីត​​ បាន​កើន​​ទ្បើង​យ៉ាង​ឆាប់​រហ័ស​​តាំង​ពី​ឆ្នាំ​២០០១​កន្លង​មក​ ។

​ចំណែក​​តួលេខ​​របស់​អង្គ​ការ​​លើក​លែង​​ទោស​អន្តរ​ជាតិ​​បញ្ជាក់​ថា ​ចំនួន​​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​​នៅ​​អារ៉ា​ប៊ី​សា​អូឌីត​ ​​​កើន​ទ្បើង​ពី​២៧​នាក់​ ​ក្នុង​ឆ្នាំ​២០១០​ ដោយ​ក្នុង​ចំនួន​នេះ​ ​មាន​​ជន​បរទេស​​ចំនួន​៥នាក់​ ​និង​ក្នុង​ឆ្នាំ​២០១១ មាន​ចំនួន​៨២​នាក់​ ក្នុង​នោះ​មាន​ជន​បរទេស​ចំនួន​២៨​នាក់​ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២​​ ចំនួន​អ្នក​ទោស​​ប្រហារ​ជីវិត​​មានការ​ថយ​ចុះ​​តិច​តួច​​ ស្ថិត​នៅ​ត្រឹម​​​៧៩​នាក់​ ​ក្នុង​នោះ​​ជន​បរទេស​២៧នាក់​ ។ ចំពោះ​រឿង​ក្តី​​​ចាប់​​រំលោភ​ ធ្វើ​ឃាត​​​​ ប្លន់​​ និង​ជួញ​គ្រឿង​​ញៀន​​ គឺ​ជា​ទោស​​​កម្រិត​ខ្ពស់​​ដល់​ថ្នាក់​​ប្រហារជីវិត​​ នៅ​ក្នុង​ច្បាប់​​អ៊ិស្លាម​ដ៏​តឹង​រ៉ឹង​ ៕