រដ្ឋាភិបាលចាំផ្ទះថៃបានរងនូវបញ្ហាថ្មីមួយទៀតនៅគ្រាដែលប្រទេសចិនបានលុបចោលកិច្ចព្រមព្រៀងទិញអង្គរ១,២លានតោនរបស់ថៃចំពេលមានការសើុបអង្កេតពីអំពើពុករលួយ ។ ការលុបចោលកិច្ចព្រមព្រៀងនាពេលនេះបានបន្ថែមបញ្ហាហិរញ្ញវត្ថុដល់គម្រោងសន្យាទិញអង្កររបស់រដ្ឋាភិបាល ។
ឧបនាយករដ្ឋមន្ត្រីចាំផ្ទះនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក នីវ៉ាតថាមរ៉ុង ប៊ុនសុងផៃសាន បានទទួលស្គាល់ថា ប្រទេសចិនអស់ជំនឿចិត្តក្នុងការធ្វើពាណិជ្ជកម្មជាមួយយើងបន្ទាប់ពីគណៈកម្មការប្រឆាំងអំពើពុករលួយជាតិចាប់ផ្ដើមការសើុបអង្កេតពីតម្លាភាពនៃកិច្ចព្រមព្រៀងអង្កររវាងថៃនិងចិន ។
រដ្ឋាភិបាលដែលដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ សីុណាវ៉ាត្រា បានចុះកិច្ចសន្យាកាលពីខែវិច្ឆិកា ឆ្នាំមុនដើម្បីលក់អង្ករបាក់ចុង៥%ចំនួន១,២លានតោន ផ្អែកលើមូលដ្ឋានរដ្ឋាភិបាលចំពោះរដ្ឋាភិបាល(Goverment- to-goverment )ទៅឱ្យសហគ្រាសរដ្ឋនៅទីក្រុងហាពិន ភាគឱឦសានខេត្តហឺឡុងជាំង ប្រទេសចិន ប៉ុុន្តែតម្លៃនៃកិច្ចព្រមព្រៀងនេះមិនទាន់បានកំណត់នៅឡើយ ។
លោកនីវ៉ាត់ថាមរ៉ុង និយាយថា រដ្ឋាភិបាលបានកំណត់តម្លៃនៃកិច្ចព្រមព្រៀងលក់អង្ករនេះជាមួយក្រុមហ៊ុនBeijing Great Northern Wilderness Rice Industry ជាក្រុមហ៊ុនបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនBeidahuang Group ដែលគ្រប់់គ្រងដោយរដ្ឋហើយតម្លៃគឺអាស្រ័យលើទីផ្សារអន្តរជាតិ ។ យ៉ាងណាក៏ដោយក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើនការលក់អង្កររបស់ខ្លួន លោកបាននិយាយថា រដ្ឋាភិបាលនឹងបើកឱ្យមានការដេញថ្លៃអង្ករ៤០០.០០០តោនពីអង្ករក្នុងស្ដុករបស់រដ្ឋាភិបាលនៅសប្ដាហ៍ក្រោយ ៕
ចែករំលែកព័តមាននេះ