ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់​គុក​6ខែ​ ព្រោះធ្វើ​ឱ្យ​ខូច​ព្រះ​ឆាយាលក្ខណ៍​មហាក្សត្រី​យានី​ អេលីហ្សាបែតទី​2

11 ឆ្នាំ មុន

តុលាការ​ក្រុង​ឡុងដ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ​បាន​កាត់ទោស​បុរស​ម្នាក់​ជា​ឪពុក​បែក​ពី​កូន​ស្រី​២​នាក់​ដាក់​គុក​៦​ខែ​ ព្រោះ​តែ​រូប​គេ​ ហេតុ​តែ​ចង់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ចំពោះ​វាសនា​របស់​ខ្លួន​ បាន​យក​ថ្នាំ​លាប​ទៅ​ប៉ាត​លើ​ព្រះឆាយា​លក្ខណ៍​មួយ​របស់ព្រះ​មហាក្សត្រី​យានី​ អេលី​ហ្សា​បែត​ទី​២​ ដែល​ដាក់នៅ​ព្រះវិហារ​គ្រឹស្ដ​ WESTMINSTER ។

លោក​ TIM HARIES ជា​ជាង​អគ្គិសនី​ អាយុ​ ៤២​ឆ្នាំ​ បាន​​យកថ្នាំ​លាប​មក​គូស​ជា​ពាក្យ​ថា​ «HELP»​ (ជួយ​)លើ​ព្រះ​ឆាយាលក្ខណ៍​មួយ​របស់​ព្រះមហាក្សត្រី​យានី​ អេលីហ្សាបែត​ទី​២​ កាល​ពី​ខែ​ មិថុនា​ កន្លង​មក​នេះ​ ។​ ប្រធាន​តុលាការ​ SOUTHWARK លោក​ ALISTAIR MCCREATH គូស​បញ្ជាក់​ថា​ ទោស​នេះ​ដោយ​គិត​ដល់​ក្ដីអស់​សង្ឃឹម​របស់​បុរស​ជា​ឪពុក​នោះ​ ។​ បុរស​នេះ​ពន្យល់​ថា​​ ខ្លួន​ធ្វើ​ព្រោះ​តែ​ចង់​បង្ហាញ​គ្រោះ​មហន្ដរាយ​សង្គម​ទាក់​ទិន​ដល់​កុមារ​ជា​ច្រើន​លាន​នាក់​ ដែលព្រាត់ឪពុក​ដោយ​សារ​តុលាការ​អង់គ្លេស​ ក្រោយ​ការ​លែង​លះ​គ្នា​រវាង​ប្ដី​និង​ប្រពន្ធ​ ។​

ទោះ​បីជា​យ៉ាង​ណា​ ចៅ​ក្រម​សង្កត់ធ្ងន់​លើភាព​ចាំ​បាច់​ដែល​ថា​ទោស​នេះ​ជា​គំរូ​កុំ​ឱ្យ​មនុស្ស​ដទៃ​ទៀត​យក​តម្រាប់​តាម​ ព្រោះ​កាយវិការ​របស់​គេ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចាត់ទុក​ថា​ មិន​អាច​ទទួល​យក​បាន​ ប្រឆាំង​អ្នក​ដែល​ជា​តំណាង​អធិបតេយ្យ​របស់ប្រទេស​ ។​ បុរស​នេះ​ប្រកាស​ថា​ ទោស​ឧក្រិដ្ឋ​របស់គេ​គឺ​ជា​ការ​តស៊ូ​ដើម្បី​ចង់​ជួប​ជា​មួយ​កូន​ស្រី​ទាំង​២​ដែល​គេ​ស្រឡាញ់​បំផុត​ប៉ុណ្ណោះ​ ។​ ក្រោយ​ការ​ប្រកាស​ទោស​លោក​ TIM HARIES ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​អត់​អាហារ​ ៕​