ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​9​នាក់​ដោយ​សារ​ការ​ឆេះ​ឃ្លាំង​មួយ​នៅ​រដ្ឋ​ធានី​អាហ្សង់​ទីន​

11 ឆ្នាំ មុន

អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​យា៉ង​តិច​៩​នាក់​​ភាគ​ច្រើន​ជា​អ្នក​ពន្លត់​ភ្លើង​បាន​ត្រូវ​ស្លា.ប់​ ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ ពេល​ពួក​គេ​ប្រយុទ្ធ​ត​តាំង​នឹង​អគ្គិ​ភ័យ​យា៉ង​ធំ​​ឆេះ​ឃ្លាំង​មួយ​នៅ​ទី​ក្រុង​ប៊ុយ​ណូ​ស៊ែរ រដ្ឋ​ធានី​អាហ្សង់​ទីន​ ។
រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​អាហ្សង់​ទីន​ លោក​​ ស័រ​ ​ហ្សុី​យ៉ូប័រ​នី​ គូស​បញ្ជាក់​ថា អគ្គ​ិ​ភ័យ​នោះ​ដែល​កើត​មាន​នៅ​ភាគ​ខាង​ត្បូង​ក្រុង​

អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​យា៉ង​តិច​៩​នាក់​​ភាគ​ច្រើន​ជា​អ្នក​ពន្លត់​ភ្លើង​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​៧​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ ពេល​ពួក​គេ​ប្រយុទ្ធ​ត​តាំង​នឹង​អគ្គិ​ភ័យ​យា៉ង​ធំ​​ឆេះ​ឃ្លាំង​មួយ​នៅ​ទី​ក្រុង​ប៊ុយ​ណូ​ស៊ែរ រដ្ឋ​ធានី​អាហ្សង់​ទីន​ ។
រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​អាហ្សង់​ទីន​ លោក​​ ស័រ​ ​ហ្សុី​យ៉ូប័រ​នី​ គូស​បញ្ជាក់​ថា អគ្គ​ិ​ភ័យ​នោះ​ដែល​កើត​មាន​នៅ​ភាគ​ខាង​ត្បូង​ក្រុង​ប៊ុយ​ណូ​សែ៊រ​ រហូត​មក​ទល់​ពេល​នេះ​បាន​សម្លាប់​អ្នក​ពន្លត់​ភ្លើង​៤​នាក់​នៃ​ប៉ូលិស​សហ​ព័ន្ធ​ ព្រម​ទាំង​អ្នក​ពន្លត់​ភ្លើង​ស្ម័គ្រ​ចិត្ត​២​នាក់​ទៀត​ ចំណែក​សមា​ជិក​កង​កម្លាំង​ការ​ពារ​សីុវិល​២​នាក់​ ព្រម​ទាំង​មនុស្ស​ម្នាក់​ទៀត​ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ក៏​ត្រូវ​ស្លាប់​ដែរ​ ។

យោង​តាម​លោក​ ប័រ​​នី​ ថា​ភ្លើង​បាន​ឆាប​ឆេះ​យា៉ង​ខ្លាំង​ ព្រោះ​ឃ្លាំង​នោះ​ប្រើ​សម្រាប់​​ទុកក្រដាស​ស្នាម​នា​នា​ ភាគ​ច្រើន​ជា​ឯក​សារ​  ធនាគារ ។ លោក​បន្ត​ថា ជញ្ជាំង​ឃ្លាំង​បាន​បាក់​សង្កត់​លើ​ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ខិត​ខំ​ជួយ​ពន្លត់​ភ្លើង ។ប្រធា​នា​ធិប​តី​អាហ្សង់​ទីន​ លោក​ស្រី​ គ្រី​ស្ទី​ណា​ ហ្វ័រ​ណង់​ដេស បាន​ប្រកាស​ពី​ការ​ចូល​រួម​កាន់​មរណ​ទុក​្ខ​ជាតិ​រយៈ​ពេល​២​ថ្ងៃ​ក្រោយ​សោក​នាដ​កម្ម​នោះ​ ។ មូល​ហេតុ​នៃ​អគ្គិ​ភ័យ​នោះ​ នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ ៕