ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​នៅ​អ៊ីរ៉ាក់​ស្លា.ប់​48​នាក់​របួស​119នាក់​

11 ឆ្នាំ មុន

ប៉ូលិស​ និង​អាជ្ញា​ធរ​រាយ​ការណ៍​ថា សរុប​មនុស្ស​ដល់​ទៅ​៤៨​នាក់​ ស្លា.ប់​ ហើយ​១១៩​នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​យា៉ង​សាហា.វ​នានា​នៅ​អីុ​រា៉ក់​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ ពិសេស​នៅ​រដ្ឋ​ធានី​បាដាដ ។ការ​ផ្ទុះ​មួយ​ចំនួន​កើត​មាន​នៅ​ក្រុង​បា​ដាដ​ នា​ថ្ងៃ​ទី​៥​ កុម្ភៈ​ នោះ​ សម្លា.ប់​មនុស្ស​យា៉ង​តិច​៣៧​នាក់​ ហើយ​មនុស្ស​៩១​នាក់​ទៀត​​ត្រូវ​របួស​ ។ នា​ពេល​ព្រឹក​រថ​យន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​ផ្ទុះ​នៅ​ឯ​កន្លែង​ចត​

ប៉ូលិស​ និង​អាជ្ញា​ធរ​រាយ​ការណ៍​ថា សរុប​មនុស្ស​ដល់​ទៅ​៤៨​នាក់​ ស្លាប់​ ហើយ​១១៩​នាក់​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​យា៉ង​សាហាវ​នានា​នៅ​អីុ​រា៉ក់​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ ពិសេស​នៅ​រដ្ឋ​ធានី​បាដាដ ។ការ​ផ្ទុះ​មួយ​ចំនួន​កើត​មាន​នៅ​ក្រុង​បា​ដាដ​ នា​ថ្ងៃ​ទី​៥​ កុម្ភៈ​ នោះ​ សម្លាប់​មនុស្ស​យា៉ង​តិច​៣៧​នាក់​ ហើយ​មនុស្ស​៩១​នាក់​ទៀត​​ត្រូវ​របួស​ ។ នា​ពេល​ព្រឹក​រថ​យន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​ផ្ទុះ​នៅ​ឯ​កន្លែង​ចត​រថ​យន្ត​មួយ​កន្លែង​ ស្ថិ​ត​នៅ​ខាង​ក្រៅ​ក្រសួង​ការ​បរ​ទេស​អីុ​រា៉ក់​ ស្ថិត​នៅ​កណ្តាល​ក្រុង​។

សេច​ក្តី​ប្រកាសមួយ​របស់​ក្រសួង​ការ​បរ​ទេស​គូស​បញ្ជាក់​ថា កង​ឆ្មាំ​ការ​ពារ​បាន​កម្ទេច​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​មួយ​នា​វេលា​ម៉ោង​៩​ព្រឹក​ ម៉ោង​ក្នុង​ស្រុក​ ដែល​នោះ​ជា​ការ​វាយប្រហារ​របស់​ជន​អត្ត​ឃាត​ជិះ​ម៉ូតូ​ម្នាក់​ ដែល​បង្ខំ​ចិត្ត​ធ្វើ​ឱ្យ​គ្រាប់​បែក​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​មុន​ពេល​ទៅ​ដល់​ចំណុច​ត្រួត​ពិនិត្យ​ខាង​ក្រៅ​ក្រសួង​ ។

សេច​ក្តី​ប្រកាស​នោះ​បន្ត​ថា និ​យោ​ជិត​ក្រសួង​និង​ឆ្មាំ​ការ​ពារ​១១​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​១០​នាក់​ទៀត​រង​របួស​ក្នុង​ការ​ផ្ទុះ​នោះ​ ។ មុន​រា​ត្រី​កាល​ចូល​មក​ដល់​បន្តិច​ រថ​យន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​ផ្ទុះ​ក្នុង​សង្កាត់​ JISR AL-DIYALA ភាគ​អាគ្នេយ៍​ក្រុង​បាដាដ​​សម្លាប់​មនុស្ស​​១០​នាក់​ និង​ធ្វើ​ឱ្យ​របួស​២៤​នាក់​ទៀត​ ។ជន​អត្ត​ឃាត​៣នាក់​​បាន​វាយ​ប្រហារ​ទី​ស្នាក់​ការ​ប៉ូលិស​ នៅ​ទី​ក្រុង​ ម៉ូស​សូ៊ល​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ ខាង​ជើង​ក្រុង​បាដាដ​ សម្លាប់​​ប៉ូលិស​ម្នាក់​ និង​ធ្វើ​ឱ្យ​របួស​៧​នាក់​ទៀត​ ។

ប្រទេស​អីុ​រា៉ក់​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​យា៉ង​អាក្រក់​បំផុត​ ចាប់​តាំង​ពី​ច្រើន​ឆ្នាំ​មក​  ហើយ ។ យោង​តាម​បេ​ស​ក​កម្ម​ជំនួយ​ អ.ស.ប នៅ​អីុ​រា៉ក់​ថា​ សរុប​ប្រជា​ជន​អីុ​រា៉ក់​ដល់​ទៅ​៨.៨៦៨​នាក់​ ក្នុង​នោះ​មាន​ជន​សីុ​វិល​ និង​ភ្នាក់​ងារ​ប៉ូលិស​៧.៨១៨​នាក​់​ស្លាប់​ក្នុង​ឆ្នាំ​២០១៣ ដែល​នោះ​ជា​តុល្យ​ការ​ប្រចាំ​ឆ្នាំ​ខ្ពស់​បំផុត​ ពុំ​ធ្លាប់​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ៕