ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​ប្រើ​ចរន្ត​អគ្គិសនី​ដាក់​ឱ្យ​ប្រើ​កាត់​បន្ថយការ​កកស្ទះ​ក្នុង​ក្រុង​មុមបៃ​

11 ឆ្នាំ មុន

AFP ផ្សាយ​ថា​រថ​ភ្លើង​ប្រើ​ចរន្ត​អគ្គិសនីខ្សែ​ដំបូង​ក្នុង​ក្រុង​មុមបៃ បាន​ដំណើរ​ការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ ២០១៤ ដោយ​រំពឹង​ថា​ប្រព័ន្ធដឹក​ជញ្ជូន​ថ្មី​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ នៅ​កណ្តាល​ទី​ក្រុង​ ។ រថភ្លើង​ប្រើ​ចរន្ត​នោះដំណើរការ​​លាត​សន្ធឹង​នៅ​លើដង​ផ្លូវ​ចម្ងាយ​សរុប​៨,៨គីឡូម៉ែត្រ​ និងមានគម្រោង​ពង្រីក​បន្ត​ឱ្យបាន​២០​គីឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុ​

AFP ផ្សាយ​ថា​រថ​ភ្លើង​ប្រើ​ចរន្ត​អគ្គិសនីខ្សែ​ដំបូង​ក្នុង​ក្រុង​មុមបៃ បាន​ដំណើរ​ការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២​ កុម្ភៈ ២០១៤ ដោយ​រំពឹង​ថា​ប្រព័ន្ធដឹក​ជញ្ជូន​ថ្មី​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ នៅ​កណ្តាល​ទី​ក្រុង​ ។ រថភ្លើង​ប្រើ​ចរន្ត​នោះដំណើរការ​​លាត​សន្ធឹង​នៅ​លើដង​ផ្លូវ​ចម្ងាយ​សរុប​៨,៨គីឡូម៉ែត្រ​ និងមានគម្រោង​ពង្រីក​បន្ត​ឱ្យបាន​២០​គីឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុ​ងក្នុង​ឆ្នាំ២០១៥​ ។

ក្រុងមុមបៃ​មាន​ឈ្មោះ​ថា​ ជាទីក្រុងមាន​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ ។ ប្រព័ន្ធ​រថ​ភ្លើង​ក្នុង​ស្រុក​ត្រូវ​ទទួល​អ្នក​ដំណើរ​ជាច្រើន​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ និងនៅ​ក្នុង​មួយ​ឆ្នាំ​មាន​អ្នកស្លាប​់​បាត់​បង់​ជីវិត​ដោយ​ឧប្ប​ត្តិ​ហេតុតាម​រថភ្លើង​ ជាច្រើន​ពាន់​នាក់​ ដោយ​ភាគ​ច្រើន​កើត​ឡើង​ដោយ​ការ​រត់​កាត់​ផ្លូវ​រថ​ភ្លើង​ត្រង់​ចំណុច​ដែល​គ្មាន​ការ​អនុញ្ញាត​ ។

អាជ្ញាធរសង្ឃឹម​ថា​ រថ​ភ្លើង​ប្រើ​ចរន្ត​ ម៉ូណូរ៉េល នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ ចរាច​រណ៍​​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ និង​អាច​តភ្ជាប់​ទៅនឹង​រថភ្លើង​ដ​ទៃទៀត​បាន​ ។

តាមទិន្នន័យ​ពី​នាយ​កដ្ឋាន​រថភ្លើងក្នុង​ទីក្រុង​មុម​បៃ​បញ្ជាក់​ថា​ រថភ្លើង​ម៉ូណូរ៉េល​ អាច​ទទួល​អ្នក​ដំណើរ​បាន​ប្រហែល​ពី​១០០.០០០ទៅ​២០០.០០០នាក់ ក្នុង​ថ្ងៃ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​ភាគ​ច្រើន​នៅ​មិន​ទាន់​មាន​ជំនឿ​ថា​ រថភ្លើង​ម៉ូណូ​រេ៉ល​ នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ស្ទះចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​បាន​ទេ ព្រោះ​ទីក្រុង​មុម​បៃ​ មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ឥណ្ឌា ៕