ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បិត​ផ្សាយ​ជាសាធារ​ណៈ​នូវឯ​កសា​រ ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី​មា​នលក្ខណៈ​ជា​ប្រព័ន្ធ​ ចំនួន ៣​​ភូមិ​ ស្មើ​​ ២,២២៨​ក្បា​ល​ដី ​នៅ​ស្រុក​មង្គល​បូរី​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ការ​បិត​ផ្សាយ​ជា​សាធារណៈ​នូវ​ឯក​សារ ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ចំនួន ​៣ភូមិ ​ស្មើ​ ២,២២៨​ក្បាល​ដី​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី០​៥ ​កុម្ភៈ ​២០១៤ ​នៅ​វត្ត​កោះ​កេត​អូរ​ប្រាសាទ​ ភូមិ​អូរ​ប្រា​សាទ ​ឃុំ​អូរ​ប្រា​សាទ ​ស្រុក​មង្គល​បូរី។ ក្នុង​ពិធី​នោះ ​មាន​ការ​ចូល​រួម​ពី​គណៈ​អធិបតី​ ឯក​ឧត្តម​ គោ​ ស៊ុំ​សារឿត ​អភិ​បាល​ខេត្ត​បន្ទាយមា​នជ័​យ ​និង ​លោក​វរ​សេនីយ៍​ត្រី​ រស់ ​សំបូរ ​មេ​បញ្ជា​ការ​កង​រាជ​អាវុធហ​ត្ថ​ស្រុកម​ង្គល​បូរី​ និង​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ការ​បិត​ផ្សាយ​ជា​សាធារណៈ​នូវ​ឯក​សារ ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ចំនួន ​៣ភូមិ ​ស្មើ​ ២,២២៨​ក្បាល​ដី​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី០​៥ ​កុម្ភៈ ​២០១៤ ​នៅ​វត្ត​កោះ​កេត​អូរ​ប្រាសាទ​ ភូមិ​អូរ​ប្រា​សាទ ​ឃុំ​អូរ​ប្រា​សាទ ​ស្រុក​មង្គល​បូរី។ ក្នុង​ពិធី​នោះ ​មាន​ការ​ចូល​រួម​ពី​គណៈ​អធិបតី​ ឯក​ឧត្តម​ គោ​ ស៊ុំ​សារឿត ​អភិ​បាល​ខេត្ត​បន្ទាយមា​នជ័​យ ​និង ​លោក​វរ​សេនីយ៍​ត្រី​ រស់ ​សំបូរ ​មេ​បញ្ជា​ការ​កង​រាជ​អាវុធហ​ត្ថ​ស្រុកម​ង្គល​បូរី​ និង​ប្រធាន​មន្ទីរ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។ ​

លោក ​លី ​សារី ​ប្រធាន​មន្ទីរ​រៀបចំ​ដែ​ន​ដីន​គរូប​ណីយក៍ម្ម ​សំណង់ ​និង​សូរិយោល​ដី​ខេត្ត ​បាន​មាន​មតិ​រាយ​ការណ៍​ថា ​ការ​បិត​ផ្សាយជា​សាធារណៈ​នូវឯ​កសា​រ​ នៃ​ការ​វិនិច្ឆ័យ​លើកា​រ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ចំនួន ​៣​ភូមិ ​មាន​ភូមិគោ​កអំ​ពិល​ ភូមិ​អូរ​ប្រាសាទ ​ភូមិ​ពោធិ៍​រៀង ​ក្នុង​ឃុំ​អូរ​ប្រាសា​ទ ​ស្រុកម​ង្គល​បូរី ​មាន​ចំនួន ​២,២២៨​ក្បាល​ដី។​

ឯក​ឧត្តម​ គោ ​ស៊ុំសារឿត ក៏​បា​នមា​ន​មតិ​កោតស​រសើរ​ចំពោះ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូប​ណីយ៍ក​ម្ម ​សំណង់ ​និង​សូរិយោល​ដី​ខេត្ត ​ដែល​បាន​ខិត​ខំវា​ស់​វែង​ដីធ្លី​បម្រើ​ប្រជា​ពល​រដ្ឋ​បាន​ល្អ​ រហូត​បាន​បិត​ផ្សាយ​ជា​សាធារណៈ​នូវឯ​ក​សារ ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ។ ​ឯក​ឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​ជំនាញ ​ដែល​បាន​ចុះ​អនុវត្តកា​រ​ងារ​បម្រើ​ប្រជា​ពល​រដ្ឋលើ​វិ​ស័យ​ដីធ្លី​នេះ​ ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​បាតុ​ភាព​ណា​មួយពា​ក់​ព័ន្ធកា​​រទាម​ទារ​ និង​យក​លុយ​ពី​ប្រជាព​លរ​ដ្ឋ ​ដែល​ជា​អំពើ​ពុក​រលួយ​ឡើយ​។​

ចំណែក​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ទាំង​អស់​នៅពេ​លដែ​ល​ការ​អនុវត្តន៍​វាស់​វែង​ដី​ធ្លី​ពាក់​ព័ន្ធ​ឯក​សារ​ ពេល​ប្រជា​ពល​រដ្ឋទៅ​ធ្វើ​នៅ​ឃុំ-ស​ង្កាត់ ​មិន​ត្រូវ​យក​លុយ​ទេ​ បើ​មាន​នឹង​ត្រូវ​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់៕​