ទាស់ភ្នែកពេកមិត្តរួមក្រុមដុកប្រធានក្លិប PSG បើកផ្លូវឱ្យ Neymar ចេញទៅ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា មិត្តរួមក្រុមរបស់ Neymar កីឡាករ Marco Verratti ចង់ឱ្យក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា មិត្តរួមក្រុមរបស់ Neymar កីឡាករ Marco Verratti ចង់ឱ្យក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា មិត្តរួមក្រុមរបស់ Neymar កីឡាករ Marco Verratti ចង់ឱ្យក្លិប PSG ព្រមបើកដៃឱ្យ Neymar ចាកចេញពីក្លិបប្រសិនបើគេចង់ទៅ។
កីឡាករប្រេស៊ីលអាយុ២៧ឆ្នាំ Neymar Jr. ទំនងជាទៅលេងឱ្យក្លិបចាស់របស់ខ្លួនអ្នកមានបុណ្យ Barcelona នៅរដូវកាលក្រោយ តែមិនអាចទៅបានដោយសារតែជាប់នៅ PSG។ ពេលនេះ មិត្តរួមក្រុមរបស់គេ Verratti បានបង្ហើបថា ក្លិបអ្នកមានបារាំងគួរតែឱ្យ Neymar ចេញទៅ ប្រសិនបើគេពិតជាចង់ចេញទៅមែន តែកន្លងមក Varratti មិនដែលឮពាក្យចេញពីមាត់ Neymar ថាចង់ចេញឡើយ។
Verratti ប្រាប់ថា៖«ខ្ញុំគិតថា ប្រសិនបើកីឡាករណាម្នាក់ចង់ចេញ ចុងក្រោយគេនឹងនៅតែរកផ្លូវចេញទាល់តែបាន។ ក្លិបអាចនឹងទុកកីឡាករម្នាក់ដែលមានចិត្តនៅកន្លែងផ្សេង ហើយអាចនឹងប្រឆាំងជាមួយនឹងក្លិបទៀតក៏ថាបាន»។
Verratti ប្រាប់ថា៖«ខ្ញុំគិតថា ប្រសិនបើកីឡាករណាម្នាក់ចង់ចេញ ចុងក្រោយគេនឹងនៅតែរកផ្លូវចេញទាល់តែបាន។ ក្លិបអាចនឹងទុកកីឡាករម្នាក់ដែលមានចិត្តនៅកន្លែងផ្សេង ហើយអាចនឹងប្រឆាំងជាមួយនឹងក្លិបទៀតក៏ថាបាន»។
គេបានបន្តទៀតថា៖ «ពេលដែលគេចង់ចាកចេញពិតមែន ក្លិបត្រូវតែឱ្យចេញទៅ ដោយផ្អែកលើលក្ខខ័ណ្ឌមួយចំនួនរបស់ក្លិប។ តែមិនគួរទុកកីឡាករដែលចង់ចេញទេ»។ Varratti ថា គេមិនសូវបាននិយាយជាមួយនឹង Neymar ច្រើននោះទេ ក្នុងរដូវកាលនេះ។ តែគេមិនដែលបានលឺ Neymar និយាយប្រាប់ថា ចង់ចាកចេញពីក្លិបឡើយ។
គួរបញ្ជាក់ផងដែរថា មានកីឡាករឆ្នើមៗមួយចំនួននៅ Barcelona បានជម្រុញឱ្យក្លិបនេះ ទិញយក Neymar មកលេងនៅរដូវកាលក្រោយ។ ក្នុងនោះមានកីឡាករ Antoine Griezmann ដែលបញ្ចុះបញ្ចូលឱ្យ Barcelona យក Neymar មក ខណៈដែលដំណឹងមួយបានលើកឡើងថា Messi ចុះកុងត្រាបន្ត ទាល់តែ Neymar ត្រឡប់មកក្លិបវិញ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ