Ronaldo ឈ្នះ​ពានដ៏អស្ចារ្យមួយដោយសារ​លេង​ល្អ​ពេក​នៅ Real Madrid


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ទទួល​ពាន Marca’s Legend Award ដោយសារ​តែ​ភាព​ជោគជ័យ​បន្សល់​ទុក​កាលពី​នៅ​លេង​ឱ្យ​ក្លិប​អធិរាជ​ស Real Madrid ។

កីឡាករ​សំខាន់​អាយុ​៣៤​ឆ្នាំ របស់ Juventus រូប​នេះ បាន​ឈរ​ថត​ជាមួយនឹង​មិត្ត​ស្រី Georgina Rodriguez អាយុ​២៥​ឆ្នាំ ក្រោយ​ពី​ទទួល​បាន​ពាន​បញ្ជាក់​ភាព​ជោគជ័យ​ពេល​នៅ​លេង​ឱ្យ Real Madrid​។ កន្លង​មក​មាន​កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត​ដែរ ដែល​បាន​ទទួល​ពាន​នេះ ដែល​មាន​ដូច​ជា​៖ Muhammed Ali, Usain Bolt, Michael Jordan, Pele, Diego Maradona និង Lionel Messi​។

Ronaldo បាន​ចំណាយពេល​៩​ឆ្នាំ​ជាមួយនឹង Real Madrid មុន​នឹង​ចាកចេញ​ទៅ​កាន់​ក្លិប​សេះបង្កង់ Juventus ក្នុង​តម្លៃ​៩៩​លាន​ផោន កាលពី​ខែកក្កដា​ឆ្នាំ​មុន​។ កាលពី​នៅ​លេង​ឱ្យ​ក្លិប​ចាស់ (Real Madrid) គេ​បាន​ឈ្នះ​ពាន Champions League ចំនួន​៤​ដង ពាន Copa del Reys ចំនួន​២​ដង និង ពាន La Liga ២​ដង​ទៀត​។

ក្នុង​ថ្ងៃ​ទទួល​ពាន​នៅ Teatro Reina Victoria កីឡាករ Ronaldo បាន​និយាយ​ថា​៖«​នេះ​គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ស្អាត​ផ្តាច់​គេ​ផ្សេង​ៗ​ទៀត​នៅ​លើ​ពិភពលោក​។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ច្រើន​ណាស់​មក​ហើយ តែ​មិន​ដែល​ឃើញ​ទីក្រុង​ណា​ដូច Madrid ទេ​។ ខ្ញុំ​សង្ឃឹមថានឹង​អាច​មក Madrid វិញ​នៅ​ក្នុង​ពេល​ឆាប់​ៗ ព្រោះ​នេះ​គឺជា​ទីក្រុង​ដែល​ខ្ញុំ​ស្រឡាញ់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​ចេញពី​ក្លិប Ronaldo គឺជា​កីឡាករ​កំពូល​របស់​ក្លិប ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ជាមួយនឹង​គ្រាប់​បាល់ ៤៥១​គ្រាប់ ក្នុង​ការ​ប្រកួត ៤៣៨​ដង ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ