ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថភាពអស្ចារ្យខ្លាំង​​មែន…​នាង​អាច​ច្រៀង​​ជា​សំលេងប្រុស ​ធ្វើឱ្យ​ព្រឺសំបុរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចម្រៀងមួយបទក្រោមចំណងជើង​ថា «ស្ទឹងត្រែងបងអើយ» ​ដែល​បងប្អូន​បាន​ដឹង​ហើយ​​​ថា ជា​ស​ំនៀង​ដើមរបស់​​លោក​ខេរៈ សិរីមន្តនោះ ​ប៉ុន្តែ​​​បែរឃើញ​​​​នារី​ម្នាក់​​មាន​សមត្ថ​ភាពខ្ពស់​ ​​អាច​​យកមកច្រៀង​បទនេះ​ ជាសំឡេងប្រុស​បាន​យ៉ាង​ពីរោះ​និង​រណ្តំចិត្ត…

រាជធានីភ្នំពេញ ៖ ចម្រៀងមួយបទក្រោមចំណងជើង​ថា «ស្ទឹងត្រែងបងអើយ» ​ដែល​បងប្អូន​បាន​ដឹង​ហើយ​​​ថា ជា​ស​ំនៀង​ដើមរបស់​​លោក​ខេរៈ សិរីមន្តនោះ ​ប៉ុន្តែ​​​បែរឃើញ​​​​នារី​ម្នាក់​​មាន​សមត្ថ​ភាពខ្ពស់​ ​​អាច​​យកមកច្រៀង​បទនេះ​ ជាសំឡេងប្រុស​បាន​យ៉ាង​ពីរោះ​និង​រណ្តំចិត្ត ដោយ​មិនចាញ់​ម្ចាស់​បទឡើយ រួម​ជា​មួយ​កាយវិការ​ជាបុរស ​​​នៅឆាកតន្ត្រី​មួយ​ឈ្មោះ«តន្ត្រីនាយក្រូច» ។

​​ស្ថិតលើឆាកតន្ត្រី​​ក៏បានឃើញ​វត្ត​មាន​​ នាយក្រូច​ដែល​ជាពិធីករផ្ទាល់​ បានមកសួរ​នាំសំណេះសំណាល​នាង​ក្នុង​ន័យ​កំប្លែង​​ បង្កឱ្យបរិកាស​មានការ​សើច​សប្បាយ​យ៉ាង​ក្អាកក្អាយ ។ បន្ទាប់ពី​​នាង​ច្រៀង​​បទ​«ស្ទឹង​ត្រែង​បងអើយ»រួច នាង​ក៏បន្ត​ច្រៀង​ថែម​មួយ​​បទទៀត គឺ«ខ្នើយប៉ាក់» កាន់តែ​​ពីរោះ​ទៀត ។

​​តាមរយៈវីដេអូ​នៅលើឆាកតន្ត្រី​ នាង​​មិនបានបង្ហាញពី​អត្តសញ្ញាណឱ្យស្គាល់​ឈ្មោះទេ គ្រាន់តែនាងបង្ហើប​ថា​ ជាអ្នក​​​សិល្បៈមួយរូបប៉ុណ្ណោះ ។ តោះ ចង់​ពីទឹក​ដម​សំនៀង​​ដែលអាចច្រៀងជា​សំឡេងប្រុស​ និង​ស​ំឡេង​ស្រី​​ពីរោះ​យ៉ាង​ណានោះ សូមទស្សនាទាំងអស់គ្នា ៖ (សម្រួលដោយ៖ ស្រីណា)