រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ មករា ២០១៤ បានបើកសវនាការលើសំណុំរឿងរលកស្នេហ៍តាមទូរស័ព្ទ ដែលខាងស្រីវេចបង្វេចទៅរួមមេត្រីជាមួយភាគីខាងបុរសអស់រយៈពេលជាច្រើនថ្ងៃ ប្តីមិនបានដឹង តែសាលក្រមនេះត្រូវបានលើកពេលប្រកាសទៅថ្ងៃទី១២ កុម្ភៈ ២០១៤ ។
អង្គសវនាការមានលោកតែ សំអាង ប្រធានក្រុមប្រឹក្សា ជនត្រូវចោទឈ្មោះយិន ទូច ភេទប្រុស អាយុ៣២ឆ្នាំ និងបងស្រីឈ្មោះឃុន ណៃហឿន អាយុ៤២ឆ្នាំ (នៅក្រៅឃុំ) និងមេធាវីការពារក្តី។
នៅចំពោះមុខអង្គសវនាការជនត្រូវចោទឈ្មោះយិន ទូច ហៅយិត បានសារភាពទាំងអស់ដូចអ្វីដែលបានឆ្លើយប្រាប់សមត្ថកិច្ចក្នុងពេលចាប់ខ្លួនដែរ។ ជនត្រូវចោទបានសារភាពឥតលាក់លៀមថា រូបគេបានស្គាល់ និងរួមមេត្រីជាមួយនាងហ វ ណ អាយុ៣០ឆ្នាំ ជាភរិយាមន្ត្រីរាជការម្នាក់ធ្វើការនៅសាលាខេត្តក្រចេះតាមរយៈមិត្តភក្តិម្នាក់ឱ្យលេខទូរស័ព្ទ។
ក្រោយពីបានលេខទូរស័ព្ទ រូបគេក៏បានទំនាក់ទំនងស្នេហ៍ជាមួយខាងស្រីអស់រយៈពេលជិត២ឆ្នាំទើបនាងស្ម័គ្រស្មោះវេចបង្វេចចោលប្តីទៅរួមមេត្រីជាមួយគេបាន២១ថ្ងៃ ក៏បែកការណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ