ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​ពីរ​ព្រម​ព្រៀង​លើ​ការ​ជួប​ជុំ​សាច់​ញាតិ​ព្រាត់​គ្នា​ពី​ថ្ងៃទី​20 ទៅ​25​ កុម្ភៈ

11 ឆ្នាំ មុន

ក្រោយ​ការ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​របស់​គណៈ​ប្រតិភូ​បី​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​មក​ គេ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ រៀប​ចំ​ការ​ជួប​ជុំ​សាច់​ញាតិ​ព្រាត់​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ​រវាង​ពី ថ្ងៃ​ទី​២០​ ទៅ​២៥​ កុម្ភៈ​ ខាង​មុខ​នេះ ។​ កូរ៉េខាង​ត្បូង​ និង​កូរ៉េខាង​ជើង​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ ពិភាក្សា​គ្នា​ក្នុង​កម្រិត​ប្រតិបត្តិ​ការ​នៅ​ភូមិ​ជាប់​ព្រំ​ដែន​បាន​មុន​ហ្សូម​ ដើម្បី​ពិភាក្សា​គ្នា​ពី​ភាព​លម្អិត​នៃ​ការ​ជួប​ជុំ​សាច់​ញាតិ

ក្រោយ​ការ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​របស់​គណៈ​ប្រតិភូ​បី​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​មក​ គេ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ រៀប​ចំ​ការ​ជួប​ជុំ​សាច់​ញាតិ​ព្រាត់​គ្នា​ដោយសារ​សង្គ្រាម​កូរ៉េ​រវាង​ពី ថ្ងៃ​ទី​២០​ ទៅ​២៥​ កុម្ភៈ​ ខាង​មុខ​នេះ ។​ កូរ៉េខាង​ត្បូង​ និង​កូរ៉េខាង​ជើង​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ​ ពិភាក្សា​គ្នា​ក្នុង​កម្រិត​ប្រតិបត្តិ​ការ​នៅ​ភូមិ​ជាប់​ព្រំ​ដែន​បាន​មុន​ហ្សូម​ ដើម្បី​ពិភាក្សា​គ្នា​ពី​ភាព​លម្អិត​នៃ​ការ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ​ព្រាត់​គ្នា ។​ គណៈ​ប្រតិភូ​បី​របស់​ប្រទេស​ទាំង​ពីរ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ ដែល​ចាប់​ផ្តើម​ពី​ម៉ោង​១០​ព្រឹក​ទៅ​នៅ​ TONGILGAK ជា​អគារ​រដ្ឋបាល​មួយ​ស្ថិត​នៅ​ផ្នែក​កូរ៉េ​ខាង​ជើង​នៃ​ភូមិបាន​មុន​ហ្សូម ។​

យោង​តាម​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ថា ក្រុង​សេអ៊ូល​ និង​ក្រុង​ព្យុង​យ៉ាង​បាន​ព្រម​ព្រៀងគ្នា​ធ្វើ​ការចរចា​រវាង​តំណាង​កាក​បាទ​ក្រហម​របស់​ប្រទេស​ទាំង​ពីរ​ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ចាំបាច់​នានា​សម្រាប់​ការ​ជួប​ជុំ​នោះ ។​ ក្រោយ​ការចរចា​គ្នា​ ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀងគ្នា​ថា ការ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ​ដែល​ព្រាត់​គ្នា​ចាប់​តាំងពី​សង្គ្រាម​ឆ្នាំ​១៩៥០-​៥៣​ មក​ នឹង​មាន​រយៈ​ពេល​៦​ថ្ងៃ​ គឺ​ពី​ថ្ងៃទី​២០ ដល់​​២៥​ កុម្ភៈ​ នៅ​ភ្នំ​ទេស​ចរណ៍​ KUMGANG ខាង​ផ្នែក​កូរ៉េខាង​ជើង ។​

ប្រសិន​បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដូច​ការគ្រោង​ទុក​នោះ​នឹង​ជា​ការ​ជួប​ជុំ​គ្នា​លើក​ដំបូង​របស់​សាច់​ញាតិ​ ដែល​ព្រាត់​គ្នា​ចាប់​តាំង​ពី​៣​ឆ្នាំ​មក​ហើយ ។​ ពេល​មាន​ពិធី​ជ​ួប​ជុំ​បែប​នេះ​ចំនួន​១៨​លើក​រវាង​ឆ្នាំ១៩៨៥​ ទៅ​២០១០​ មាន​ជន​ជាតិ​កូរ៉េ​ប្រមាណ​ជា​២២.០០០​នាក់​បាន​ជួប​ជា​មួយ​សាច់​ញាតិ​ ៕​