យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនសាំសុង បានណែនាំពីការរចនាស្បែកស្រោបពីក្រៅចំពោះផលិតផល Galaxy S4 និង Galaxy S4 Mini ដែលមើលទៅដូច Galaxy Note 3 ។ ការរចនាម៉ូដថ្មី ធ្វើឱ្យផលិតផលទាំង២ មើលទៅកាន់តែស្រស់ស្អាតជាមុន ។
លក្ខណៈពិសេសរបស់ Galaxy S4 គឺទំហំអេក្រង់ ៥អីុញកម្រិតភ្លឺច្បាស់ Full HD AMOLED ប្រភេទ Processor Snapdragon 600 ប្រើប្រាស់ក្នុងល្បឿន ១.៩GHz ទំហំ RAM 2GB ប្រព័ន្ធ Android 4.2.2 ចំណែកឯសមាសភាពថ្មគឺ ២៦០០mAh ។ លក្ខណៈពិសេសរបស់ Galaxy S4 Mini វិញគឺ ទំហំអេក្រង់ ៤.៣អីុញ កម្រិតភ្លឺច្បាស់ qHD Super AMOLED ប្រភេទ Processor Snapdragon dual-core ប្រើប្រាស់ក្នុងល្បឿន ១.៧GHz ទំហំ RAM 1.5GB ប្រព័ន្ធ Android 4.2.2 ចំណែកថ្មគឺ ១៩០០mAh ។
តម្លៃរបស់ផលិតផលទាំង២ គឺ Galaxy S4 Black Edition ៦៦០ដុល្លារ និង Galaxy S4 Mini Black Edition ៤៦០ដុល្លារ ។
ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ពីការនាំចេញផលិតផលទាំង២នោះ ទៅប្រទេសណាមួយនោះទេ តែអះអាងថា វានឹងមានវត្តមានលើទីផ្សារនាខែក្រោយនេះ ៕
ចែករំលែកព័តមាននេះ