ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​ក្លិប​បាល់​ទាត់​​ Lazio រង​ការ​គំរាម​កំហែង​សម្លា.ប់​តាម​ទូរ​ស័ព្ទ

11 ឆ្នាំ មុន

កាល​ពី​​ថ្ងៃ​អង្គារ​ ទី​៤ កុម្ភៈ ឆ្នាំ​២០១៤​ កន្លង​ មក​នេះ លោក Claudio Lotito ប្រធាន​ក្លិប​​ Lazio បាន​​ឱ្យ​ដឹង​ថា​ លោក​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​សម្លា.ប់​​តាម​ទូរ​ស័ព្ទ​ពី​អ្នក​គាំ​ទ្រ​ក្លិប Lazio ​បន្ទាប់​​ពី​រូប​លោក​​សម្រេច​ចិត្ត​លក់​កីឡា​ករ Hernanes ទៅ​ឱ្យ​ក្លិប Inter កាល​ពី​ខែ​​​មករា ​ក្នុង​រដូវ​កាល​ដោះ​ដូរ ។

​កាល​ពី​​ថ្ងៃ​អង្គារ​ ទី​៤ កុម្ភៈ ឆ្នាំ​២០១៤​ កន្លង​ មក​នេះ លោក Claudio Lotito ប្រធាន​ក្លិប​​ Lazio បាន​​ឱ្យ​ដឹង​ថា​ លោក​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​សម្លាប់​​តាម​ទូរ​ស័ព្ទ​ពី​អ្នក​គាំ​ទ្រ​ក្លិប Lazio ​បន្ទាប់​​ពី​រូប​លោក​​សម្រេច​ចិត្ត​លក់​កីឡា​ករ Hernanes ទៅ​ឱ្យ​ក្លិប Inter កាល​ពី​ខែ​​​មករា ​ក្នុង​រដូវ​កាល​ដោះ​ដូរ ។

នៅ​​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​លោក Claudio Lotito បាន​និយាយ​ថា​​​ ៖ «កាល​ពី​ថ្ងៃ​​អង្គារ​ ទី​៤ កុម្ភៈ ​ខ្ញុំ​ទទួល​​ការ​ហៅ​ទូរ​ស័ព្ទ​​គំរាម​​ប្រហែល​៧០​ទៅ​៨០​​ ​ពី​ប្រិយ​មិត្ត​គាំ​ទ្រ​ក្លិប​​ Lazio ហើយ​​ពួក​គេ​បាន​បង្ខំ​ខ្ញុំ​ឱ្យ​ចាក​ចេញ​ពី​ក្លិប​​​​ Lazio បើ​​មិន​ដូច្នោះ​​​ទេ ពួក​គេ​នឹង​សម្លាប់​ខ្ញុំ» ។ ​លោក​បាន​​បន្ត​ទៀត​ថា ឥឡូវ​នេះ​​ខ្ញុំ​កំពុង​រស់​នៅ​​ជាមួយ​នឹង​ក្តី​ព្រួយ​បារម្ភ​​ពីសន្តិសុខ​ផ្ទាល់​ខ្លួន​ ។

គួរ​រំឭក​ថា​​ ដើម​ចម​នៃ​ការ​គំរាម​កំហែង​សម្លាប់​ប្រធាន​ក្លិប​​ Lazio គឺ​ផ្តើម​ចេញ​ពី​ការ​លក់​កីឡាករ​​សញ្ជាតិ​ប្រេ​ស៊ីល​​​​ដែល​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​គំា​ទ្រ​ ។ ក្លិប​ Lazio បាន​ទិញ​​កីឡាករ​រូប​នេះ​​ពី​ក្លិប​​ Sao Paulo កាល​ពី​ឆ្នាំ​២០១០​ ។ ​គុណ​បំណាច់​​ដ៏​ធំ​ធេង​រ​បស់​កីឡាករ​រូប​នេះគឺ​ជួយ​ឱ្យ​ក្លិប​​​ Lazio ឈ្នះ​​ជើង​ឯក​​អុី​តាលី​ខាប់​​ឆ្នាំ​២០១៣ ៕