ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាហ្វ​ហ្គា​នីស្ថាន​

11 ឆ្នាំ មុន

​បេក្ខ​ជន​ប្រធានា​ធិបតី​អាហ្វ​ហ្គានីស្ថាន​៥​រូប​ កាល​ពី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ​ បាន​ចូលរួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​តាម​ទូរទស្សន៍​ក្នុង​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ដោយ​ក្នុង​ឱកាស​នោះ​បេក្ខ​ជន​ទាំងអស់​នេះ​សុទ្ធតែ​ផ្តោត​លើ​ភាព​ចាំបាច់​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេរ​ភាព​ដោយ​ឆាប់​រហ័ស​ ខណៈ​អំពើ​ហិ.ង្សា​កើត​មាន​ជាប់​រដឹក​នោះ ។​ការ​ជជែក​ដេញ​ដោល​គ្នា​នោះ​របស់​បណ្តា​បេក្ខជន​ប្រធានា​

​បេក្ខ​ជន​ប្រធានា​ធិបតី​អាហ្វ​ហ្គានីស្ថាន​៥​រូប​ កាល​ពី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ​ បាន​ចូលរួម​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​តាម​ទូរទស្សន៍​ក្នុង​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ដោយ​ក្នុង​ឱកាស​នោះ​បេក្ខ​ជន​ទាំងអស់​នេះ​សុទ្ធតែ​ផ្តោត​លើ​ភាព​ចាំបាច់​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេរ​ភាព​ដោយ​ឆាប់​រហ័ស​ ខណៈ​អំពើ​ហិង្សា​កើត​មាន​ជាប់​រដឹក​នោះ ។​ការ​ជជែក​ដេញ​ដោល​គ្នា​នោះ​របស់​បណ្តា​បេក្ខជន​ប្រធានា​ធិបតីត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​កាប៊ុល​ដោយ​ទូរទស្សន៍​ TOLO NEWS ជា​ទូរ​ទស្សន៍​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​វិស័យ​សោត​ទស្សន៍​អាហ្វ​ហ្គានីស្ថាន​មាន​ការ​លូត​លាស់​ចាប់​តាំងពី​ការ​ផ្តួល​រំលំ​របប​តាលីបង់​ពី​ឆ្នាំ​២០០១ មក ។​

រយៈ​ពេល​២​ម៉ោង បេក្ខ​ជន​ទាំង​៥​រូប​នោះ​បាន​ឆ្លើយ​សំណួរ​ទាំងឡាយ​របស់​អ្នក​កាសែត​ម្នាក់​លើ​ប្រធាន​បទ​ សន្តិ​សុខ​ដែល​ជា​បញ្ហា​ព្រួយ​បារម្ភ​បំផុត​ក្នុង​ប្រទេស​មួយ​ដែល​កើត​មាន​ការ​បះ​បោរ​របស់​ពួក​តាលីបង់ ។​ ដំបូង​បង្អស់​បេក្ខ​ជន​ទាំង​៥​រូបត្រូវ​ឆ្លើយ​សំណួរ​អំពី​ថា តើ​ចាំបាច់​ត្រូវ​ចុះ​ហត្ថ​លេខា​ឬ​អត់​លើ​សន្ធិ​សញ្ញា​ទ្វេ​ភាគី​មួយ​ស្តី​ពី​ សន្តិ​សុខ​រវាង​អាមេរិក និង​អាហ្វ​ហ្គានីស្ថាន​ ដែល​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​រក្សា​ទុក​កង​ទ័ព​អាមេរិក​ប្រមាណ​ជា​១០.០០០​នាក់​ ក្រោយ​ការ​ដក​ថយ​របស់​កង​កម្លាំង​អូតង់​នាដំណាច់​ឆ្នាំ​២០១៤ ។​ បេក្ខ​ជន​ភាគ​ច្រើន​ពិតណាស់​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​នោះ​ដែល​ប្រធានា​ធិបតី​បច្ចុប្បន្ន​លោក​ហាមីដ​កា​ហ្សៃ​ លើក​ឡើង​ពី​លក្ខ​ខណ្ឌ​មួយ​ចំនួន​មុន​ពេល​ចុះ​ហត្ថ​លេខា ។​

លោក​កាហ្សៃ​ ត្រូវ​បាន​រដ្ឋ​ធម្មនុញ្ញ​ហាម​ឃាត់​មិន​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​៣​ ។ លោក​កា​យ៉ូម​កាហ្សៃ​ បង​ប្រុស​ច្បង​របស់​ប្រធានា​ធិបតី​អាហ្វ​ហ្គានីស្ថាន​ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​និយាយ​ថា​ យើង​ត្រូវ​ការ​កង​កម្លាំង​បរ​ទេស​ ដោយ​លោក​ថា​ ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នោះអាច​ឱ្យ​កង​កម្លាំង​សន្តិ​សុខ​អាហ្វ​ហ្គានីស្ថាន​បន្ត​ទទួល​បាន​ការ​ជួយ​ទ្រទ្រង់​ខាង​យោធា​ក្រោយ​ការ​ចាក​ចេញ​របស់​អូតង់ ។​

ការ​សួរ​ដេញ​ដោល​បន្ទាប់​មក​ផ្តោត​លើ​ដំណើរ​ការ​សន្តិភាព​នៅ​អាហ្វ​ហ្គានីស្ថាន​ ដែល​ពេល​នេះ​ត្រូវ​ស្ថិត​ក្នុង​ភាព​ទ័ល​ច្រក​ និង​លើ​ជំហរ​របស់​បណ្តាបេក្ខ​ជន​ចំពោះ​ពួក​​ឧទ្ទាម​តាលីបង់​​។ លើ​ប្រធានបទ​នោះ បេក្ខ​ជន​ទាំង​អស់​មាន​ការ​យល់​ឃើញ​ដូចគ្នាទាំង​ស្រុង​ដោយ​និយាយ​ថា​ បើក​ចំហ​ចំពោះ​ការ​ចរចា​ជាមួយ​ពួក​តាលីបង់​ តែ​បង្ហាញ​ពី​ភាព​ម៉ឺង​ម៉ាត់​ប្រឈម​មុខ​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​ឡាយ​របស់​ពួក​បះ​បោរ ។​សរុប​មាន​បេក្ខជន​ដល់​ទៅ​១១​រូប​ប្រកួត​​ប្រជែង​គ្នា​ដើម្បី​បន្ត​តំណែង​ពី​លោក​កាហ្សៃ ។​ ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ជុំ​ទី​មួយ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៥​ មេសា ខាង​មុខ​នេះ​ ៕​