ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រមូល​កំទេច​ផាវ​បាន​ជាង​41តោន​សល់​ពី​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​

11 ឆ្នាំ មុន

ស្ថានីយ​ទូរទស្សន៍​របស់​ចិន​(CCTV)​ ផ្សាយ​ថា​ កម្មករ​ប្រមូលសំរាម​តាម​ដង​ផ្លូវ​ក្នុងទីក្រុង​ប៉េកាំង​ ត្រូវ​ចំណាយ​ពេល​បម្រើ​ការ​ងារ​ក្នុង​រយៈ​ពេល​១៦​ម៉ោង​ ដើម្បី​ប្រមូលបំណែក​ផាវ​ប្រហែល​៤១,៧៥​តោន​ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​កាល​ពី​ពេល​ ថ្មីៗ​កន្ល​ង​មក។​ លោក​អីុន​ កម្មករ​ប្រមូលសំរាម​ម្នាក់​បញ្ជាក់​ថា​ គេ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រមូលកំទេច​ផាវ​ ព្រោះ​បារម្ភ​ខ្លាច​មាន

ស្ថានីយ​ទូរទស្សន៍​របស់​ចិន​(CCTV)​ ផ្សាយ​ថា​ កម្មករ​ប្រមូលសំរាម​តាម​ដង​ផ្លូវ​ក្នុងទីក្រុង​ប៉េកាំង​ ត្រូវ​ចំណាយ​ពេល​បម្រើ​ការ​ងារ​ក្នុង​រយៈ​ពេល​១៦​ម៉ោង​ ដើម្បី​ប្រមូលបំណែក​ផាវ​ប្រហែល​៤១,៧៥​តោន​ ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​កាល​ពី​ពេល​ ថ្មីៗ​កន្ល​ង​មក។​ លោក​អីុន​ កម្មករ​ប្រមូលសំរាម​ម្នាក់​បញ្ជាក់​ថា​ គេ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រមូលកំទេច​ផាវ​ ព្រោះ​បារម្ភ​ខ្លាច​មាន​ជាតិ​ពុល​ និង​ផាវ​មិន​ទាន់​ផ្ទុះ​សេស​សល់​ ។​

ការ​អុជផាវ​ ឬកាំ​ជ្រួច​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ចិន​ ប៉ុន្ដែ​បង្ក​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​នៅ​ក្នុងទី​ក្រុង​ ព្រោះ​មាន​ផ្សែង​រំសេវ​​ច្រើន​បង្កើត​ជាតិ​ពុល​ ។​ មជ្ឈមណ្ឌល​អាកាស​ធាតុ​ក្រុង​ប៉េកាំង​ បញ្ជាក់​ថា​ គុណភាព​អាកាស​ធាតុ​ក្រុង​ប៉េកាំង​ ស្ថិត​ក្នុង​កម្រិត​ល្អ​ប្រសើរ​ បើ​ប្រៀប​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ។​​ ចំណែក​ក្រសួង​បរិស្ថាន​ចិន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣១​ មករា​ ២០១៤​ ថា​ ទីក្រុង​សំខាន់​៦៨​នៅទូទាំង​ប្រទេស​ប្រឈម​មុខ​នឹង​ជាតិ​ពុល​ក្នុង​អាកាស​ធាតុ​ធ្ងន់​​ ខណៈ​ពេល​ទីក្រុង​ចំនួន​១៦​ ជួប​នឹង​វិបត្ដិ​អាកាស​ធាតុ​ ក្រោយ​ពី​ប្រជាជន​ទូទាំង​ប្រទស​នាំ​គ្នា​អុជ​ផាវ​ និង​កាំជ្រួច​ក្នុង​ពេលបុណ្យ​ចូល​ឆ្នាំ​ កាល​ពី​យប់ថ្ងៃ​ទី​៣០​ មករា​ ។​

មន្ដ្រី​ក្រសួង​បរិស្ថាន​មួយ​រូប​បញ្ជាក់​ថា​ «ផាវ​ និង​កាំ​ជ្រួច​ភ្លើង​ ក្លាយ​ជា​មូល​ហេតុ​ចម្បង​នៃ​អាកាស​ធាតុ​ដ៏អាក្រក់​ដែលកើត​ឡើង​នៅ​ទូទាំង​ប្រទេស​ចិន​»​ ៕​