ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tablet ស៊េរី​ Samsung Galaxy NotePRO និង TabPRO នឹង​ចេញ​លក់​ឆាប់ៗនេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៤ ៖ ក្រុម​ហ៊ុន​​សាមសុង​ អេឡិច​ត្រូនិក​ បាន​​បញ្ចេញ​​ Tablet ថ្មី​របស់​ខ្លួន​ Samsung Galaxy NotePRO និង TabPRO ដែល​​នឹង​ធ្វើ​ការ​ដាក់​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​​​នៅ​​ប្រទេស​​កម្ពុជា ដោយ​ត្រូវ​បាន​ផលិត​ឡើង​មាន​ការ​កំណត់​ស្តង់​ដា​ថ្មី​​​ដ៏​ប្រសើរ​ជាមួយ​បច្ចេក​វិទ្យា​ច្នៃ​ប្រឌិត​ថ្មី​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​​ខ្ពស់​ ។ ក្រុម​ហ៊ុន​​សាម​សុង​សង្ឃឹម​ថា​ Samsung Galaxy NotePRO និង​ TabPRO ដែល​ដាក់​លក់​នៅ​ដើម​ឆ្នាំ​នេះ​ ពិត​ជា​អាច​ក្លាយ​ជា​​ផលិត​ផល​នាំ​មុខ​គេ​​ក្នុង​ទី​ផ្សារ​​​ Tablet ។

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​២៨ ខែមករា  ឆ្នាំ​២០១៤ ៖ ក្រុម​ហ៊ុន​​សាមសុង​ អេឡិច​ត្រូនិក​ បាន​​បញ្ចេញ​​  Tablet ថ្មី​របស់​ខ្លួន​ Samsung Galaxy NotePRO និង TabPRO ដែល​​នឹង​ធ្វើ​ការ​ដាក់​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ​​​នៅ​​ប្រទេស​​កម្ពុជា ដោយ​ត្រូវ​បាន​ផលិត​ឡើង​មាន​ការ​កំណត់​ស្តង់​ដា​ថ្មី​​​ដ៏​ប្រសើរ​ជាមួយ​បច្ចេក​វិទ្យា​ច្នៃ​ប្រឌិត​ថ្មី​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​​ខ្ពស់​ ។ ក្រុម​ហ៊ុន​​សាម​សុង​សង្ឃឹម​ថា​ Samsung Galaxy NotePRO និង​ TabPRO ដែល​ដាក់​លក់​នៅ​ដើម​ឆ្នាំ​នេះ​ ពិត​ជា​អាច​ក្លាយ​ជា​​ផលិត​ផល​នាំ​មុខ​គេ​​ក្នុង​ទី​ផ្សារ​​​ Tablet ។

Tablet ថ្មី​របស់ សាមសុង ទាំង​ពីរ​នេះ​​ផ្តល់​ជូន​នូវ​ការ​ប្រើ​ប្រាស់​​​ និង​អាច​បំពេញ​​សេច​ក្តី​ត្រូវ​ការ​បាន​ល្អ​​បំផុត​ដែល​បាន​ដាក់​រួម​បញ្ចូល​គ្នា​លើ​ភាព​ច្បាស់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ការ​រចនា​​ដ៏​ប្រណីត​​ផ្តល់​ជូន​​អ្នក​ប្រើ​ប្រាស់​នូវ​លក្ខណៈ​ពិសេស​អស្ចារ្យ​លើ​ការ​បង្ហាញ​​ និង​ប្រព័ន្ធ​ដំណើរ​ការ​ ។ Samsung Galaxy NotePRO និង​ TabPRO ត្រូវ​បាន​​ផលិត​ដោយ​ភ្ជាប់​មក​ជាមួយ​អេក្រង់​ធំ​ទំហំ​រហូត​ដល់​ទៅ​​១២.២​អុីញ​ដំបូង​បំផុត​​របស់​ពិភព​លោក​​​ (WQXGA), display (16:10), RESOLUTION (2560×1600) និង​ចំនួន​ភីក​សែល​ (PIXEL) ជាង​​៤​លាន​ភីកសែល​ ដែល​អនុញ្ញាត​​ឱ្យ​លោក​អ្នក​រីក​រាយ​​នូវ​បទ​ពិសោធន៍​​នៃ​ការ​ទស្សនា​វីដេអូ​ និង​មើល​ព័ត៌​មាន​​ក្នុង​លក្ខណៈ Full HD ជាមួយ​ចំណុច​នៃ​ប្រព័ន្ធ​​ដំណើរ​ការ​ពិសេស​តែមួយ​គត់ ។

​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ឧស្សា​ហ​កម្ម​អេឡិច​ត្រូនិក​​នេះ Samsung Galaxy NotePRO និង​ TabPRO ត្រូវ​បាន​រចនា​ឡើង​ជាមួយ​រូប​រាង​ស្តើង​ស្រស់​ស្អាត​​ភ្លឺ​រលោង​​ និងភាព​​ងាយ​ស្រួល​ក្នុង​ការ​​យក​​តាម​ខ្លួន​ ។ លើស​ពី​នេះ​ទៀត​ Samsung Galaxy NotePRO និង​ TabPRO ​ជា​ដៃ​គូ​គួរ​ឱ្យ​ទុក​ចិត្ត​ដែល​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេក​វិទ្យា​​ខ្ពស់​ដើម្បី​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការគ្រប់​គ្រង​ទាំង​ជីវិត​រស់​នៅ​​ប្រចាំ​ថ្ងៃ​ផ្ទាល់​របស់​អ្នក​ និង​ការ​គ្រប់​គ្រង​លើ​ផ្នែក​ការងារ​​ ឬ​ពាណិជ្ជ​កម្ម​ ហើយ​លោក​អ្នក​ក៏​អាច​តម្រៀប​កម្ម​វិធី​ដំណើរ​ការ​​៤​ផ្សេង​គ្នា​ នៅ​លើ​អេក្រង់​ដែល​ជា​ការ​ច្នៃ​ប្រឌិត​ថ្មី​ ។ ចំណែក​ក្តារ​ចុច​មាន​ទំហំ​សម​ល្មម​​ដែល​មានភាព​ងាយ​ស្រួល​ក្នុង​ការ​ចុច ឬ​វាយ​អក្សរ​ដោយ​ផ្តល់​បទ​ពិសោធន៍​​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត ។​ ប៊ិក​​ សាម​សុង S PEN ដែល​ភ្ជាប់​​មក​ជាមួយ​នឹង​​​ Samsung Galaxy NotePRO ផ្តល់​នូវ​បទ​ពិសោធន៍​​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ឆ្លើយ​តប​​ទៅ​នឹង​ដំណើរ​ការ​ផ្សេងៗ​ដែល​លក្ខណៈ​ពិសេស​​ដូច​ជា​​​ Action Memo, Scrapbook ការ​សរសេរ​​លើ​អេក្រង់​​ និង S Finder ។ រឹត​តែ​អស្ចារ្យ​​ជា​​​មួយ​ REMOTE PC ដែល​អនុញ្ញាត​​ឱ្យ​អ្នក​ដំណើរ​ការ​ និង​ត្រួត​ពិនិត្យ​កុំ​ព្យូទ័រ​នៅ​ផ្ទះ​ ឬ​នៅ​ការិយា​ល័យ​របស់​អ្នក​ដោយ​ផ្ទាល់​​ដូច​ជាការ​កែ​សម្រួល​ ឬ​រក្សា​ឯកសារ​​ទុក​​ដោយ​ធ្វើ​ការ​បញ្ជា​តាម​ Samsung Galaxy NotePRO ឬ TabPRO របស់​អ្នក​ ។ ដើម្បី​​យល់​កាន់​តែ​ច្បាស់​អំពី​លក្ខណៈ​ពិសេស​របស់​ Samsung Galaxy NotePRO និង​ TabPRO សូម​ចូល​ទៅ​កាន់​ www.samsungmobilepress.com ។

​ក្រុម​ហ៊ុន​​ Samsung Electronics Co., Ltd  គឺ​ជា​ក្រុម​ហ៊ុន​​នាំ​មុខ​គេ​លើ​ពិភព​លោក​​ផ្នែក​បច្ចេក​វិទ្យា​ដោយ​ផ្តល់​លទ្ធ​ភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​​គ្រប់​ទី​​កន្លែង​​ ។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​​ឥត​ឈប់​ឈរ​​ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​​ឱ្យ​កាន់តែ​​ប្រសើរ​ឡើង​នូវ​ពិភព​ទូរ​ទស្សន៍​ ស្មាត​ហ្វូន កុំ​ព្យូទ័រ​ផ្ទាល់​ខ្លួន ម៉ាសុីន​បោះ​ពុម្ព​ កាមេរ៉ា ប្រព័ន្ធ​​ LTD ឧប​ករណ៍​ពេទ្យ​ ឧប​ករណ៍​អគ្គិ​សនី​ និង​ដំណោះ​ស្រាយ​​ LED ។ យើង​មាន​បុគ្គលិក​​ចំនួន​២៧០.០០០​នាក់ នៅ​ទូទាំង​​៧៩​ប្រទេស​ ដោយ​មាន​បរិមាណ​​លក់​ប្រចាំ​ឆ្នាំ​ចំនួន​១៨៩.៨​ពាន់​លាន​ដុល្លារ​អាមេរិក។ ព័ត៌​មាន​បន្ថែម​សូម​មើល​គេ​ហ​ទំព័រ​​​ www.samsung.com ៕