ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បច្ចុប្បន្ន​​ភាព​ព័ត៌មាន​សេដ្ឋកិច្ច​ អាមេរិក​ស​ង្ឃឹម​​ថា​ សេដ្ឋ​កិច្ច​​កើន​​ឡើង​ជាង​​​៣%

11 ឆ្នាំ មុន

វ៉ាស៊ីងតោន ​៖ ​​អាមេរិ​កសង្ឃឹ​ម​ថា​ ​សេដ្ឋកិច្ច​នឹង​កើន​ឡើង​​ជាង​​៣%​​រហូត​ដល់​ឆ្នាំ​២០១៦​​ ខណៈ​​ដែ​ល​ឱន​​ភាព​ធ្ល​ាក់​ចុះ ​នេះ​បើ​យោង​តាម​​ភ្នាក់​​ងារ​​រដ្ឋា​ភិបាល​​និយាយ​កាល​ពី​ថ្ងៃ​​ពុធ​ ។​ នៅ​​ទីក្រុង​វ៉ា​ស៊ីង​តោន​ដដែល​​ ការ​បញ្ជា​ទិញ​ថ្មី​​សម្រាប់​ទំនិញ​​រោង​ចក្ររ​បស់​​អាមេរិ​ក​បាន​ធ្លាក់​ចុះ​​១,៥% នេះបើយោងតាម​ក្រសួង​ពាណិជ្ជ​​កម្ម​ ។​

តម្លៃ​កាហ្វេរបស​់​ប្រេស៊ីល​ហក់​ឡើង​​ខ្ពស់​​កប់​ពពក
​​ទីក្រុងប្រាស៊ីលីយ៉ា ៖ ​តម្លៃ​កា​​​ហ្វេ​បាន​ហក់​ឡើង​ខ្ពស់​កប់​ពពក​​អស់​ជា​ច្រើន​ខែ​នៅ​ក្នុង​​ប្រទេស​ប្រេ​ស៊ីល ​ដោយ​សារ​អាកាស​​ធាតុ​​រាំ​ង​ស្ងួត​​​ក្នុង​ប្រទេស​​ជា​ហេតុ​​ប៉ះ​​ពាល់​​ដល់​​ការ​​ប្រមូល​​ផល ​។​ ​ប្រេស៊ីល​ជា​ប្រទេស​​ផលិត​​ និង​នាំ​ចេញ​កាហ្វេធំ​បំផុត​នៅ​លើពិភ​ព​លោក ​។
​ប្រធានក្រុមហ៊ុន​Microsoftលាឈប់ពី​​តំណែងក្រុម​ហ៊ុន​Microsoft​និយាយ​ថា ​ស្ថាប​និក​​ក្រុម​ហ៊ុន​នេះ​លោក​ប៊ីល​ ហ្គេត ​នឹង​ចុះ​ចេញ​​​ពី​តំណែង​ជា​ប្រធាន​ក្រុម​ហ៊ុន ​ហើយទៅធ្វើជា​​​ទី​ប្រឹក្សា​ក្រុម​ហ៊ុន​វិញ​ ខណៈ​​ដែ​ល​​លោក​​Satya ​Nadell​a​ ​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា​​ត្រូវ​​បាន​​តែង​តាំង​ជា​​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន ​។

Facebookប្រារព្ធ​ខួប១០​ឆ្នាំ​
ទីក្រុងសាន់ហ្វ្រាន់ស៊ីស្គូ​៖​ ​សហស្ថា​បនិក​​ក្រុម​ហ៊ុន​​លោក​Mark​ Zuckerberg​ និយាយ​ថា ​រយៈ​​ពេល​​១០​​ឆ្នាំ​​​ចាប់តាំង​ពី​បង្កើត​​បណ្តាញ​​សង្គម​​​Facebook​គឺ​ជា​ការ​ធ្វើ​ដំណើរ​មួយ​​ដ៏​​ភ្ញាក់​ផ្អើល​ ប៉ុន្តែ​​ភាព​ល្អ​ប្រសើរ​នឹង​នៅ​តែ​​កើត​​មាន​ ។
ប្រាក់ចំណេញប្រចាំឆ្នាំរបស់​ក្រុមហ៊ុន​ប្រេងរុស្ស៊ីកើនឡើង

ទីក្រុងមូស្គូ ​៖ ​​ក្រុម​ហ៊ុន​ផលិតប្រេង​ធំបំផុត​របស់​​រុស្ស៊ី​​Rosneft​បាន​រាយ​ការណ៍​​ថា ​ខ្លួន​បាន​​​ទទួល​កំណើន​​ប្រាក់​ចំណេញ​​ប្រចា​ំ​​ឆ្នាំ​៥១%​​​ដោយ​សារ​​ទិន្ន​ផល​ឧស្ម័ន​ធម្ម​ជាតិ​​កើ​ន​ឡើង​​​ដែល​​ធ្វើ​ឲ្យ​រុស្ស៊ី​​ក្លាយ​ជា​ប្រទេស​​ផលិត​​​ប្រេង​​ឥន្ធ​​នៈ​​ខៀវ​​ធំ​​បំផុត​​ទី​បី​​នៅ​ក្នុង​ប្រទេស​​៕​