ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ភេរវកម្ម​មួយ​នៅ​ប៉ាគីស្ថាន​ស្លា.ប់​8នាក់​

11 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​មន្ទីរ​ពេទ្យ​និង​ប៉ូលិស​រៀប​រាប់​ថា​ ការ​វាយ​ប្រហារ​អត្ដឃាត​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​៨នាក់​ និង​របួស​៣០​នាក់​ កាល​ពី​ថ្ងៃ​ទី​៤​ កុម្ភៈ​ នៅជិតព្រះវិហារ​ស៊ីអីុត​មួយ​នៃ​ទីក្រុង​ប៉េសាវ៉ា​ ជា​ទី​ក្រុង​មួយ​នៅ​ភាគ​ខាង​ជើង​ប៉ាគីស្ថាន​ ក្បែរ​ព្រំ​ដែន​ជា​មួយ​អាហ្វហ្គា​នី​ស្ថាន​ ។​​

ប្រភព​ព័ត៌មាន​មន្ទីរ​ពេទ្យ​និង​ប៉ូលិស​រៀប​រាប់​ថា​ ការ​វាយ​ប្រហារ​អត្ដឃាត​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៨នាក់​ និង​របួស​៣០​នាក់​ កាល​ពី​ថ្ងៃ​ទី​៤​ កុម្ភៈ​ នៅជិតព្រះវិហារ​ស៊ីអីុត​មួយ​នៃ​ទីក្រុង​ប៉េសាវ៉ា​ ជា​ទី​ក្រុង​មួយ​នៅ​ភាគ​ខាង​ជើង​ប៉ាគីស្ថាន​ ក្បែរ​ព្រំ​ដែន​ជា​មួយ​អាហ្វហ្គា​នី​ស្ថាន​ ។​​

ការ​ផ្ទុះកើត​មាន​ពេល​រាត្រី​កាលមក​ដល់​ក្នុង​សង្កាត់​មួយ​មាន​ពួក​ស៊ីអីុត​ច្រើន​ដោយ​សហគមន៍​ភាគ​តិច​នេះ​នៅប៉ាគីស្ថាន​ជា​រឿយៗ​ក្លាយ​ជា​គោល​ដៅ​វាយប្រហារ​របស់ពួក​ជ្រុល​និយម​ស៊ុន​នីត​ ។​ មេ​ប៉ូលិស​ម្នាក់​ លោក​ណាហ្សេត​ រ៉ាហ៍ម៉ាន់​ និយាយ​ថា​ ការ​វាយ​ប្រហារ​នោះ​ប្រហែល​ជា​ស្នា​ដៃ​របស់ជនអត្ដឃា​ត​ច្រើន​នាក់​ ។​​ ការ​វាយ​ប្រហារ​កើត​មាន​ ខណៈ​ពេលរដ្ឋាភិបាល​ប៉ុនប៉ង​ធ្វើ​ការ​ចរចា​សន្ដិភាព​ជា​មួយ​ពួក​តាលីបង់​ប៉ាគី​ស្ថាន​ ៕​